សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 1, 2010

មេដឹកនាំសមាគមគ្រូបង្រៀនប្តេជ្ញាហែរក្បួនថ្ងៃទី៥តុលាបើទោះបីមិនមានការអនុញ្ញតក៏ដោយ

មន្ត្រីសាលារាជធានីភ្នំពេញរួមទាំងអាជ្ញាធរសមត្ថកិច្ចដែលពាក់ព័ន្ធនិងមេដឹកនាំសមាគមគ្រូបង្រៀន
ឯករាជ្យនៅរសៀលថ្ងៃទី៣០ ខែកញ្ញា បានជួបចរចាគ្នាក្នុងសាលារាជធានីភ្នំពេញទាក់ទងទៅនិង
ការហែរក្បួនដែលដឹកនាំដោយលោក រ៉ុង ឈុន ក្នុងពិធីទិវាគ្រូបង្រៀនពិភពលោកនាថ្ងៃទី០៥ ខែតុលា
ឆ្នាំ២០១០ ខាងមុខនេះ។ ការដឹកនាំហែរក្បួនរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា
ឯករាជ្យនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១០ ដែលចាប់ផ្តើមចេញពីចំនុចមុខមន្ទីររដ្ឋសភាចាស់ហែរតាម
ផ្លូវ២៤០ឆ្ពោះទៅកាន់ក្រសួងអប់រំយុវជននិងកីឡានិងធ្វើដំណើរតាមមហាវិថីព្រះនរោត្តមឆ្ពោះទៅ
វិមានឯករាជ្យនិងបត់ទៅតាមមហាវិថីព្រះសីហនុទៅរដ្ឋសភាដើម្បីដាក់ញត្តិជូនដំណាងរាស្រ្តនោះ ត្រូវ
បានសាលារាជធានីភ្នំពេញមិនអនុញ្ញតអោយធ្វើឡើយ ដោយអោយធ្វើនៅស្នាក់ការសមាគមគ្រូ
បង្រៀនកម្ពុជាឯករាជ្យវិញ ប៉ុន្តែលោក រ៉ុង ឈុន នៅតែប្តេជ្ញាហែរក្បួនដដែលបើទោះបីជាសាលា
រាជធានីភ្នំពេញមិនអនុញ្ញាតអោយធ្វើយ៉ាងណាក៏ដោយ។ចំពោះបញ្ហាខាងលើនេះមន្ត្រីសាលារាជធានី
ភ្នំពេញរង់ចាំគោលការពីក្រសួងមហាផ្ទៃក្នុងការអនុញ្ញាត។

No comments:

Post a Comment

yes