អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ជុំរុញឲ្យលោក បាន គីមូន ពិភាក្សាជាមួយរដ្ឋាភិបាល អំពីបញ្ហាការជ្រៀតជ្រែកចូលកិច្ចការសាលាក្តី
ខ្មែរក្រហម គោលការរណ៏ប្រជាធិបតេយ្យ និងសិទិ្ធមនុស្សត្រូវបានរំលោភ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជំរុញ
អោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា អំពីបញ្ហា ការ
ជ្រៀតជ្រែកចូលកិច្ចការសាលាក្តីខ្មែរក្រហម គោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវបានរំលោភ។
នៅក្នុងលិខិតផ្សព្វផ្សាយជាសកលជូន លោក បាន គីមូន អគ្គលេខាធិការអង្គការ សហប្រជាជាតិ នៅថ្ងៃអង្គារ៍ លោក សុភី រីឆាតស៊ុន នាយកតស៊ូមតិនៃអង្គការHuman Right Watch រួមនឹងលោក ហ្វីលីព បូឡូផ្ចាន់ នាយកតស៊ូមតិរបស់អង្គការសហប្រជាជាតិ បានលើកឡើងនូវចំនុចសំខាន់ៗ
មួយចំនួន ដើម្បីអោយលោក បាន គីមូន យកទៅធ្វើការពិភាគ្សាជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចំនុចសំខាន់ៗនោះ រួមមាន បញ្ចប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងសាលាក្តីខ្មែរក្រហម ហើយសាក្សីដែលជាអតីតកម្មាភិបាលខ្មែរក្រហម ដែលមានតួនាទីក្នុងរដ្ឋាភិបាលបច្ចុប្បន្ន ត្រូវតែឡើង
បំភ្លឺនៅសាលាក្តីខ្មែរក្រហម។
លិខិតដដែលក៏បានជំរុញអោយលោក បាន គីមូន ស្នើដល់រាជរដ្ឋាភិបាល បញ្ឈប់ការដាក់ទោសទៅលើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ខណៈដែលអ្នករាយការណ៍ពិសេស របស់អង្គការ
សហប្រជាជាតិ លោកស៊ូយ៉ា ប្រាសាទស៊ូបែឌី បានចេញរបាយការណ៍ស្តីពី កង្វះឯករាជ្យភាពរបស់តុលាការកម្ពុជា។ បញ្ឈប់ការចាប់ខ្លួនប្រជាពលរដ្ឋដោយគ្មានដីកាឬការចាប់ខ្លួនតាមទំនើង
ចិត្តបញ្ឈប់ការធ្វើទារុណកម្ម ទៅលើអ្នកញៀនថ្នាំញៀន និងត្រូវដឹកនាំប្រទេស តាមគោលការណ៍
ប្រជាធិបតេយ្យ ព្រមទាំងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។
គួរបញ្ជាក់ថា លោក បាន គី មូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងដឹកនាំ គណប្រតិភូមក
បំពេញទស្សនៈកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា តាមការអញ្ញើញរបស់ប្រមុខ
រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។
No comments:
Post a Comment
yes