សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 26, 2010

​សាលារាជធានីភ្នំពេញមិនអោយបក្សប្រឆាំងហែក្បូន
ដាក់កម្រងផ្កានៅស្ពានកោះពេជ្រថ្ងៃទី២៨ វិច្ឆិកា

មន្ត្រីសាលារាជធានីភ្នំពេញ និងមន្ត្រីនគរបាលហើយនិងតំណាង
គណបក្ស សម រង្ស៊ី រួមទាំងមន្ត្រីសាលាខណ្ឌចំការមន និងដូនពេញ
បានធ្វើការប្រជុំពិភាក្សានៅរសៀលថ្ងៃទី២៦ខែវិច្ឆិកាលើសំណើរ
សុំដង្ហែរកម្រងផ្កាទៅដាក់នៅស្ពានកោះពេជ្រ នៅក្នុងពីធីបុណ្យខួប
គម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធជនរួមជាតិដែលបាន ស្លាប់បាត់បង់ជីវិតដោយឧបទ្ទវហេតុ នៅស្ពានកោះពេជ្រ ដែលប្រារព្វ ធ្វើឡើងដោយគណបក្សសម រង្ស៊ី នៅថ្ងៃទី២៨ ខែវិច្ឆិកា ប៉ុន្តែសាលារាជធានីភ្នំពេញមិនអនុញ្ញាតអោយ
ធ្វើការដង្ហែរក្បួនចេញពីគណបក្ស សម រង្ស៊ី ឆ្ពោះទៅទីដែលប្រជាពលរដ្ឋបានស្លាប់ដោយសារតែការ
ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ ខែវិច្ឆិកា នោះទេ ។ ប៉ុន្តែសាលារាជធានីអនុញ្ញាត
ប្រសិនបើគណបក្ស សម រង្ស៊ី ប្រារព្ធពីធីដាក់កម្រងផ្កានៅស្ពានកោះពេជ្រនៅថ្ងៃទី២៨ វិច្ឆិកា នោះនៅស្ពានកោះពេជ្រផ្ទាល់ ( ដោយមិនអនុញ្ញាតឲ្យដង្ហែចេញពីគណបក្ស សម រង្ស៊ី ) នៅវេលា
ម៉ោង៩ ៣០ នាទីព្រឹកដើម្បីងាយស្រួលការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សារធារណះ និងមិនអោយយកវេទិការនោះសម្រាប់វាយប្រហាររដ្ឋាភិបាលឡើយ៕

No comments:

Post a Comment

yes