សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 16, 2014

ពលករ​ខ្មែរ​ត្អួ​ញ​ត្អែរ​បាត់​បង់ប្រាក់​ឈ្នួល​ខណៈ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​​

ពលករខ្មែរដែលបានបញ្ជូនមកកម្ពុជាវិញ (រូបថត៖ បូ សាវី)

ពលករ​ខ្មែរ ដែល​អាជ្ញាធរ​ថៃ ចាប់​ដឹកបញ្ជូន​តាម​រថយន្ដ​មក​កម្ពុជា​វិញ ភាគច្រើន​មិន​ទាន់​បើក​ប្រាក់​ឈ្មួល​កម្លាំង​ពលកម្ម គ្រប់​ចំនួន​នៅឡើយ​ទេ ខណៈ​ដែល​រដ្ឋាភិបាល​យោធា​ថៃ​បង្ខំ​ឲ្យ​ពួកគេ វិល​មក​ស្រុក​កំណើត​វិញ​។​

​ពលករ​មកពី​ស្រុក​សង្កែ ខេត្ដ​បាត់ដំបង លោក ទួន លី ប្រាប់​VOD នៅ​ថ្ងៃ​នេះ​ថា ប្រាក់​ឈ្នួល​ការងារ​របស់​លោក​មួ​យ​ថ្ងៃ​បាន​តម្លៃ​ ២៥០​បាត ​រយៈពេល​១​ខែ មិន​បាន​ទាន់​បើក​នោះ​ទេ ដោយ​ម្ចាស់​ក្រុមហ៊ុន​យក​លេស​មិន​ចង់​ឲ្យ​រូប​​លោក​វិល​មក​កាន់​ស្រុកកំណើត​ វិញ​។ លោក​ត្អូញត្អែរថា ប្រាក់​កម្លាំង​ពលកម្ម​ក៏​បាត់ ហើយ​ធ្វើ​ដំណើរ​មក​ស្រុកកំណើត​នេះ បាន​ចំណាយ​ច្រើន​លើតម្លៃ​ឈ្នួល​ធ្វើដំណើរ​ពី​ប្រទេស​ថៃមក​កម្ពុជា អស់​ប្រមាណ​២៥០០​បាត។

​ក្រុម​ពលករ​មកពី​បណ្ដា​ខេត្ដ​ផ្សេងទៀត ថ្លែង​ស្រដៀង​គ្នា​ថា ពួកគេ​ទៅ​ធ្វើការ បាន​កម្រៃ​បន្ដិច​បន្ទួ​ច ទាំង​ការលំបាក ដើម្បីឧប​ត្ថ​ម្ភដល់​គ្រួសារ​នៅ​ស្រុកកំណើត ប៉ុន្ដែ​បែរជា​បាត់បង់​កម្រៃ​ពលកម្ម​ទៅវិញ​។ ក្រុម​ពលករ​ឲ្យដឹងថា ពួកគាត់​មិន​ចង់​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​នោះទេ ព្រោះ​នៅ​ការងារ​នៅ​ប្រទេស​ថៃ អាច​ផ្ដត់ផ្គង់​ជីវភាព និង​ជួយ​ដោះបំណុល​ធនាគារ​បាន​មួយកម្រិត​។ ​ក្រុម​ពលករ​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​អន្ដរាគមន៍​ដល់​ម្ចាស់​ក្រុមហ៊ុន ដើម្បី​ទទួលបាន​ប្រាក់​ឈ្នួល​ដែល​នៅសល់ បើក​ជូន​ពួកគេ ដើម្បី​ដោះស្រាយ​ជីវភាព​។



VOD មិនទាន់​អាច​សុំ​ការឆ្លើយ​តប ពី​មន្ដ្រី​រដ្ឋាភិបាល​កម្ពុជា លើ​ករណី​នេះបាន​នៅឡើយ​ទេ​។
​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​បន្ទាយមានជ័យ លោក ស៊ុំ ចាន់​គា មានប្រសាសន៍ថា ករណីនេះ រដ្ឋាភិបាល​មិន​អាច​នៅ​ស្ងៀម និង​មើលរំលង​នោះទេ ពោល​ត្រូវ​ស្រាវជ្រាវ​រក​ទិន្នន័យ​ច្បាស់លាស់ ដើម្បី​ឲ្យ​អាជ្ញាធរ​ថៃ អន្ដរាគ​ម​ន៍ដល់​ក្រុម​ថៅកែ​របស់​ពួកគេ ផ្ដល់​កម្រៃ​ដែល​កើតចេញ​ពី​ញើស​ឈាម​ពួកគាត់​។


​គួរបញ្ជាក់​ថា មកដល់​ថ្ងៃ​អាទិត្យ​នេះ ពលករ​ខ្មែរ​ដែល​ទាហាន​ថៃ​ចាប់​បញ្ជូន​តាម​រថយន្ដ​មក​កម្ពុជា​ជា​បន្ដបន្ទាប់ នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត ឡើង​ដល់​ប្រហែល​១២​ម៉ឺន​នាក់​ហើយ បើ​គិត​ចាប់​តាំង​ថ្ងៃទី​១​ខែ​មិថុនា​មក​នោះ​។ ​ទន្ទឹម​គ្នា​នោះ​ដែរ ក្រុមគ្រូពេទ្យសង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយ​ប៉ែត បង្ហាញថា  មាន​ពលករ​ខ្មែរ​ជាង​១២០០​នាក់ កើត​ខ្យល់​និង​ក្អួតចង្អោរ និង​ជាង​២០​នាក់​ផ្សេង​ទៀត បាន​ដួលសន្លប់ ដោយសារ​ខ្វះ​ជាតិ​អាហារ​៕

No comments:

Post a Comment

yes