ប្រជាពលរដ្ឋបឹងកក់បេជ្ញាធ្វើបាតុកម្ម១សប្តាហ៏
បើទោះបីសាលាក្រុងមិនអនុញ្ញាត
សាលាដំបូងរាជធានីភ្នំពេញមិនបានទទួលយកលិខិតជូនដំណឹងស្តីពីការធ្វើបាតុកម្មរយះពេល៧ថ្ងៃ
របស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់នោះទេ នៅរសៀលថ្ងៃទ២៤ ខែធ្នូ ដោយអះអាងថា លិខិតសុំធ្វើ
បាតុកម្មរបស់ប្រជាពលរដ្ឋមិនត្រឹមត្រូវ។ សូមជម្រាបថា ប្រជាពលរដ្ឋដែលរស់នៅភូមិ១ ៦ ២០ ២១ ២២ ២៣ និងភូមិ២៤ នៃតំបន់បឹងកក់ បានដាក់លិខិតទៅអភិបាលសាលារាជធានីភ្នំពេញលោក កែប ជុតិមា នៅរសៀលថ្ងៃទី២៤ ខែធ្នូ ដោយស្នើសុំធ្វើបាតុកម្ម
រយះពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១១ នៅទីលានប្រជាធិបតេយ្យ។ការធ្វើបាតុកម្មរបស់
ប្រជាពលរដ្ឋទាំង៧ ភូមិនៅតំបន់បឹងកក់ ក្នុងគោលបណង
ដើម្បីបង្ហាញដល់សាធារណះជន ពីការរំលោភបំពានសិទ្ធិ
លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញតំបន់
បឹងកក់។ប្រភពព័ត៏មានពីប្រជាពលរដ្ឋបានអោយដឹងថា បើទោះបីជាអាជ្ញាធរសាលារាជធានីភ្នំពេញមមិនអនុញ្ញាតអោយធ្វើបាតុកម្មរយះពេល៧ថ្ងៃនៅទីលាន
ប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែរក្សាជំហរធ្វើបាតុកម្មដដែលតាមការគ្រោងទុក្ខ។
គួរបញ្ឆាក់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០ ប្រជាពលរដ្ឋនៅភូមិ១ ត្រូវបានក្រុមហ៊ុន ស៊ូកាគូអ៊ីន បូមខ្សាច់បាញ់ពន្លិចលំនៅដ្ឋានដីគោកចំនួន៣៨ខ្នង៕
No comments:
Post a Comment
yes