ជនជាតិយួនលួចកាប់ឈើក្នុងដីខ្មែរ
ហើយព្រួតគ្នាវ៉ៃពលរដ្ឋខ្មែរទៀត
ខ្មែរម្នាក់ក្នុងចំណោមអ្នកភូមិពីរនាក់ ត្រូវបានក្រុមពលរដ្ឋវៀតណាមប្រមាណ ៦នាក់ ព្រួតចាក់សម្លាប់បណ្ដាលឲ្យរងរបួសយ៉ាងដំណំដោយខឹងសម្បាថា ពលរដ្ឋខ្មែរម្នាក់នោះគឺជាអ្នករាយការណ៍ ពីសកម្មភាពលួចចូលកាប់ឈើក្នុងដីខ្មែរដោយពលរដ្ឋវៀតណាម រស់នៅជាប់ព្រំដែនគ្នានោះ។ ការចាក់សម្លាប់នេះបានកើតមានឡើងនៅភូមិ២ ឃុំបេ១២ ស្រុកយ៉ាក្រាយ ខេត្តយ៉ាឡាយ ខណៈពេលដែលពលរដ្ឋខ្មែរម្នាក់នេះទៅទិញអង្ករនៅផ្សារក្នុងទឹកដីវៀតណាម។ ប្រភពបន្តថា គាត់ត្រូវអាជ្ញាធរវៀតណាម នៅតំបន់នោះជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យឲ្យរួចផុតពីការប៉ុនប៉ង សម្លាប់នោះ ក៏ប៉ុន្តែរហូតមកទល់នឹងបច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាននៃស្រុកទាំងពីរមិនទាន់ស្វែងរកដំណោះ
ស្រាយឯកភាពគ្នានៅឡើយ ៖ «បាទ! ប្រុងតែធ្វើខ្ញុំក្នុងហាងហ្នុង តែវាអត់ហ៊ានធ្វើ គ្នាវា ៦នាក់ដែរ។ ពេលខ្ញុំរៀបចំអីវ៉ាន់ហ្នឹង អង្ករ សាច់ ជ្រូក អី ដឹកមកដល់ភូមិពីរហ្នឹង ស្រាប់តែវានាំកម្លាំងព្រួតគ្នាវ៉ៃខ្ញុំ ចាក់ខ្ញុំតែម្ដងណា!»។
No comments:
Post a Comment
yes