យឹម ឆៃលី៖ កំណើនសេដ្ឋកិច្ច៥% ដោយសារវិស័យ
កាត់ដេរ និង វិស័យទេសចរណ៏
វឌ្ឍន៏ជនបទ នៅព្រឹកថ្ងៃទី២៨ ខឺធ្នូ ឆ្នាំ២០១០នេះ នៅឯសាលសន្និបាទចតុមុខ លោក យឹម ឆៃលី
ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៏ជនបទបានមានប្រសាសន៏ថា៖ រដ្ឋាភិបាលកម្ពុជា
កំពុងតែសកម្មនៅក្នុងការកាត់បន្ថយភាពក្រីក្ររ តាមរយៈសកម្មភាពនោះដែរ ហើយរាជរដ្ឋាភិបាល
បានកាត់បន្ថយភាពក្រីក្ររបាន៣៥%នៅឆ្នាំ២០០៤ , ៣៧%នៅឆ្នាំ២០០៧ , ២៧,៤%នៅឆ្នាំ២០០៩
ហើយប្រមាណ២៦%នៅឆ្នាំ២០១០នេះផងដែរ។
លោក យឹម ឆៃលី បន្តរទៀតថាសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១០មានការកើនឡើង៥%ដោយសារ
តែវិស័យកាត់ដេរ និងវិស័យទេសចរណ៏(មានភ្ញៀវជាង២លាននាក់) ប៉ុន្តែចំពោះវិស័យសំណង់ធំៗ
នៅកម្ពុជាពុំទាន់មានសន្ទុះកើនឡើងទេ។
លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បន្តរទៀតថា កសិករកម្ពុជាផលិតស្រូវនៅសល់ពីតម្រូវការ
ហូប៧,៩លានតោន លើសឆ្នាំមុន៣,៨លានតោន សំរាប់ផលិតជាអង្ករនាំយកទៅលក់នៅលើទីផ្សារ
អន្តរជាតិ។
លោក យឹម ឆៃលី ក៏បានបន្តរទៀតដែរថា កម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះមានអ្នកវិនិយោគ
ទុនបរទេសចូលមកបណ្តាក់ទុនមានយ៉ាងច្រើននេះក៏ព្រោះតែក្រសួងអភិវឌ្ឍន៏ជនបទគឺជាក្បាល
រថភ្លើងនាំឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចលឿនទៅមុខ ៕
No comments:
Post a Comment
yes