មន្ត្រីគណះកម្មការជំនាញព្រំដែនប្រទេសកម្ពុជា វៀតណាម បានបើកកិច្ចប្រជុំពិភាក្សាពីការពិនិត្យមើល ក្រុមហ៊ុនបរទេសចំនួន៥ដែលបានដេញថ្លៃជាអន្តរជាតិក្នុងការផលិតផែនទីនៃប្រទេសទាំងពីរចាប់ពីថ្ងៃ
ទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ទើបបញ្ចប់ ដើម្បីសម្រេចជ្រើសរើសយកក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន
ចំនួន៥ដើម្បីផលិតផែនទី។ទេសរដ្ឋមន្ត្រី និងជាប្រធានគណះកម្មការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានមានប្រសាសន៏អោយដឹងថា កិច្ចប្រជុំពិភាក្សានេះបានចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ធ្នូ ។ ដោយគណះកម្មការជំនាញខាងវៀតណាមដឹកនាំដោយអនុប្រធានគណកម្មការរដ្ឋនៃក្រសួងការ
បរទេស វៀតណាមលោក ង្វៀន ហុងថាវ និងជាប្រធានគណកម្មការបច្ចេកទេសចម្រុះខណ្ឌសីមានិង
បោះបង្គោលព្រំដែនគោកវៀតណាម។ការពិភាក្សាគឺពិនិត្យលើសំណុំឯកសារដេញថ្លៃរបស់ក្រុមហ៊ុន
ទាំងប្រាំ។ ប្រធានគណកម្មការព្រំដែនកម្ពុជា បានមានប្រសាសន៏បន្តថា រហូតមកពេលនេះគណ
កម្មការនៃប្រទេសទាំងពីរបានបោះបង្គោលព្រំដែនបានជាង២០០បង្គោលក្នុងចំណោម៣៧៥បង្គោល
ដែលមានបណ្តោយប្រវែង១២៧០គីឡូម៉ែត្រ។សូមជម្រាបថា គណះកម្មការព្រំដែនកម្ពុជា វៀតណាម បានបើកពិធីដេញថ្លៃជាអន្តរជាតិផលិតផែនទីវៀតណាម កម្ពុជា កាលពីថ្ងៃទី០១ ធ្នូដោយមានក្រុមហ៊ុន
បរទេស៥ដាក់ដេញថ្លៃមានដូចជា១ ក្រុមហ៊ុន ប៊្លូមរបស់ប្រទេសន័រវេស ដោយដាក់ថ្លៃ មួយលាន
ប្រាំសែនពីរម៉ឺនប្រាំបីពាន់បីរយសាបសិបបីដុល្លារ .២ ក្រុមហ៊ុន អ៊ីងហ្រ្វង់ របស់ប្រទេសបារាំងដាក់ថ្លៃ បួនលានប្រាំសែនពីរម៉ឺនប្រាំពាន់ដុល្លារ .៣ ក្រុមហ៊ុនកូគូសៃ របស់ប្រទេសជប៉ុន ដាក់ថ្លៃ មួយលាន
ប្រាំសែនប្រាំបីម៉ឺនដុល្លារ.៤ ក្រមហ៊ុន ប៉ាសស្កូ របស់ប្រទេសជប៉ុន និងហ្វាំងឡង់ ដាក់ដេញថ្លៃពីរលាន
មួយសែនដុល្លារ និង៥ ប្រទេសសាមបូ របស់ប្រទេសកូរ៉េ ដាក់ថ្លៃ មួយលានប្រាំបួនសែនប្រាំបីម៉ឺន
ប្រាំបីពាន់ដុល្លារ៕
Thursday, December 16, 2010
គណះកម្មការជំនាញព្រំដែន កម្ពុជា វៀតណាម ប្រជុំសម្រេចជ្រើសរើសយកក្រុមហ៊ុន ផលិតផែនទី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes