លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរ
បង្កើនវិធានការលុបបំបាត់គ្រឿងញៀនបន្ទាប់ពី
ចាប់បានថ្នាំញៀន១៣លានគ្រាប់

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៏ជាថ្មីម្តងទៀត
ឲ្យអាជ្ញាធរមានសមត្ថកិច្ចបើកយុទ្ធនាការបន្តរធ្វើការបង្ក្រាបក្រុមឧក្រិដ្ឋជនជួនដូរគ្រឿងញៀន
នៅក្នុងប្រទេសកម្ពុជា ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា បណ្តាញពួកជួញដូរគ្រឿងញៀនខ្លះជាប៉ូលីស
តួយ៉ាងដូចជានៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីចាប់ខ្លួនបានគឺជាប៉ូលីស ហេតុនេះទោះ
បីជាប៉ូលីសក៏ដោយត្រូវតែផ្តន្ទាសទោសតាមផ្លូវច្បាប់ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៏បែបនេះ គឺបន្ទាប់ពីអាជ្ញាធរបង្ក្រាបគ្រឿងញៀន
ក្រសួងមហាផ្ទៃកាលពីយប់ថ្ងៃទី២៧ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ បានឆ្មក់ចូលចាប់បណ្តាញ
ជួញដូរ និងចែកចាយគ្រឿងញៀននៅក្រុងភ្នំពេញ បានបក្ខពួកចំនួន៨នាក់និងមេក្លោងម្នាក់រួមជាមួយ
ថ្នាំញៀនចំនួន១៣លានគ្រាប់ និងវត្ថុធាតុសម្រាប់ផលិតគ្រឿងញៀនជាច្រើនកេសទៀត ដែលពួក
ឈ្មួញលួចបន្លំនាំចូលជាមួយថ្នាំពេទ្យពីប្រទេសកូរ៉េមកកម្ពុជា ៕
No comments:
Post a Comment
yes