តំណាងរាស្ត្រថៃ២នាក់ និងសមាជិក៥នាក់
និងត្រូវតុលាការកម្ពុជាកាត់ទោសនៅថ្ងៃ៣០ធ្នូ
តំណាងរាស្ត្រថៃ២នាក់ និងសមាជិក៥ផ្សេងទៀត និងត្រូវបញ្ឆូនមកកាត់ទោសនៅសាលាដំបូង
រាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែធ្នូ ស្អែកនេះ ទាក់ទងទៅនិងការឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា
ដោយខុសច្បាប់ និងធ្វើការវាស់វែងបង្គោលព្រំដែនលេខ៤៦ និង៤៧ ក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។
សូមជម្រាបថាអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនអ្នកតំណាងរាស្ត្រថៃចំនួន២រូប និងមនុស្ស៥នាក់ផ្សេងទៀត ដែលបានឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជានៅថ្ងៃទី២៩ ខែធ្នូ គឺស្ថិតនៅតាមបណ្តោយ
ព្រំដែន កម្ពុជា ថៃ។ មន្ត្រីនាក់នាំពាក្យក្រសួងការបរទេស នៃប្រទេសកម្ពុជាលោក កុយ គួង បានមាន
ប្រសាសន៏ថា មនុស្ស៧នាក់ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួនក្នុងនោះមានអ្នកតំណាងរាស្ត្រថៃ២រូប ស្ថិតនៅត្រង់ចំនុចបង្គោលឡាក់លេខ៤៦ និង៤៧ ក្នុងភូមិជ័យជំនះ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ហើយអ្នកទាំង៧នាក់នេះកំពុងបញ្ឆូនមករាជធានីភ្នំពេញដើម្បីអោយសាលាដំបូងរាជធានីភ្នំពេញ
កាត់ទោសតាមច្បាប់អន្តោប្រវេសន៏៕
No comments:
Post a Comment
yes