សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 30, 2010


អាជីវករផ្សារ ហេងលី បិទទ្វា
តវ៉ាស្វែងរកការបញ្ចុះតំលៃតូប

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០នេះក្រុមអាជីវករផ្សារ ហេងលី ប្រមាណ១០០នាក់បានប្រមូល
ផ្តុំគ្នានៅមុខសាលាសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ក្រុមអាជីវករផ្សារ ហេងលី បានអះអាងថា
ពួកគាត់ជួបការលំបាកយ៉ាងខ្លាំងដោយរបរលក់ដូរមិនបានផលចំណេញ ព្រមទាំងម្ចាស់ផ្សារកាន់តែ
ឡើងថ្លៃតូបខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅឆ្នាំ២០១០ថៅកែផ្សារ ហេងលី បានតំឡើងថ្លៃ
ខ្ពស់ប្រមាណលើសពីឆ្នាំចាស់ ដែលមានតម្លៃតែ២៨០០ដុល្លាក្នុង១ឆ្នាំ ប៉ុន្តែនៅក្នុងឆ្នាំ២០១១ ថៅកែ
ផ្សារ ហេងលី បានឡើងថ្លៃទៅដល់៤៣២០ដុល្លាក្នុងឆ្នាំ ធ្វើឲ្យក្រុមអាជីវករទាំងអស់ប៉ះពាល់យ៉ាងខ្លាំង
ក្នុងការលំបាករកលុយបង់ថ្លៃតូប។
តំណាងក្រុមអាជីវករដែលមកតវ៉ានៅមុខសាលាសង្កាត់ទឹកល្អក់៣ បានសុំអន្តរាគមន៏ពីចៅសង្កាត់
ឲ្យជួយនិយាយជាមួយថៅកែផ្សារ ហេងលី ដើម្បីរក្សាតម្លៃជួលតូបដូចឆ្នាំចាស់ដ៏ដែល ប៉ុន្តែមន្រ្តីសាលា
សង្កាត់ទឹកល្អក់៣បានអះអាងថា ពួកខ្លួនពុំមានសមត្ថកិច្ចចូលទៅអន្តរាគមន៏ជាមួយថៅកែផ្សារ ហេងលី ទេដោយសារតែផ្សារនេះជាផ្សារឯកជន។ ជាមួយគ្នានោះដែរក្រុមអាជីវករបានអះអាងថា
ពួកគាត់និងបន្តរការតវ៉ាទៅដល់សាលាខណ្ឌទួលគោក និងស្វែងរកអន្តរាគមន៏ទៅលោកនាយក
រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រាប់ថៅកែផ្សារ ហេងលី ឲ្យបញ្ចុះតម្លៃតូបដោយរក្សានៅតម្លៃជួលដូចឆ្នាំ
២០១០ ក្នុង១ឆ្នាំតែ២៨០០ដុល្លាតែប៉ុណ្ណោះ ៕

No comments:

Post a Comment

yes