ឆ្លើយដាក់កំហុសទៅលើលោក ចៅ ហេន

ដាក់កំហុសទៅលើលោក ចៅ ហេនថា ជាអ្នកប៉ះបោរ ប្រើអំពើហឹង្សាដឹកនាំប្រជាពលរដ្ឋបំផ្លាញទ្រព្យ
សម្បតិ្តរបស់រដ្ឋ។ យោងតាមលិខិតរបស់រដ្ឋអំណាចយួន បានចោទលោក ចៅ ហេន ពីបទបំផ្លិចបំផ្លាញ
ឬមានចេតនាបំផ្លាញទ្រព្យដោយយោងតាមមាត្រា១៤៣ និងមាត្រា២៤៥ ពីបទបង្កអសន្តិសុខក្នុងទីសាធារណៈ នៃច្បាប់ព្រហ្មទណ្ឌសាធារណរដ្ឋសង្គម និយម វៀតណាម។ សូមរំលឹកផងដែរថា លោក ចៅ ហេន អាយុ៥៦ឆ្នាំ ដែលត្រូវបានអាជ្ញាធរយួនចាប់ឃុំខ្លួននេះ ធ្លាប់បានដឹកនាំប្រជាពលរដ្ឋចំនួនប្រមាណ ៦០០នាក់ ធ្វើបាតុកម្មតវ៉ាយកដីធ្លីកសិកម្មមកវិញ កាលពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០០៨។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ វេលាម៉ោង៣ភ្លឺ ក៏មានករណីបោកគ្រាប់បែកផ្សែងចូលផ្ទះលោក
បង្កឲ្យប្រពន្ធរបស់គាត់រងរបួស ហើយលោក ចៅ ហេន និងប្រពន្ធគាត់ក៏បានរត់ទៅប្រទេសថៃដើម្បីសុំសិទ្ធិជ្រកកោនពីឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ក៏ប៉ុន្តែត្រូវឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ប្រចាំក្រុងបាងកក បានបដិសេធន៍ដោយអះអាងថា ពួកគាត់អាចត្រឡប់ទៅប្រទេសវៀតណាមវិញ ដោយអាជ្ញាធរយួន នឹងមិនចាប់ឃុំខ្លួនពួកគាត់នោះទេ។ ប៉ុន្តែនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ ក្រោយពេលដែលពួកគាត់ទៅដល់ផ្ទះរយៈពេល១ម៉ោង ក៏ត្រូវបានអាជ្ញាធរយួនមានគ្នាប្រ មាណ ១០នាក់ទៅចាប់ខ្លួន៕
ពីវិទ្យុសំឡេងកម្ពុជាក្រោម
No comments:
Post a Comment
yes