ការិយាល័យឧត្តមស្នងការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាអាចនិង
បញ្ចប់នៅថ្ងៃទី០១ មករា ២០១១

កម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២៧ ខែធ្នូ បានមានប្រសាសន៏ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុង
ក្រសួងការបរទេសថា ការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅ
កម្ពុជាអាចនិងបញ្ចប់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ។ សូមជម្រាបថារាជរដ្ឋាភិបាល
កម្ពុជា និងអង្គការសហប្រជាជាតិបានចុះអនុស្សារណះ អ៊ឹមអូយូ និងការិយាល័យឧត្តមស្នងការ
អង្គការសហប្រជាជាតិនៅថ្ងៃទី០១ខែមករា ឆ្នាំ២០១១។ គួរបញ្ឆាក់ដែលថា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ ក៏បានចេញលិខិតជូនដំណឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
ស្តីពីការបិទជំរុំជនភៀសខ្លួនម៉ុងតាញ៉ា (កុលសម្ព័ន្ធវៀតណាម) នៅថ្ងៃទី០១ ខែមករាឆ្នាំ២០១១ខាងមុខនេះដែរ ប៉ុន្តែត្រូវបានភាគីគ្រប់គ្រងជំរុំជនភៀសខ្លួនម៉ុងតាញ៉ាស្នើសុំពន្យាពេល ដោយសារតែ
នៅមានកិច្ចការមួយចំនួនមិនទាន់ដោះស្រាយរួចរាល់នៅឡើយ។ ចំពោះការស្នើសុំពន្យាពេលនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាយល់ព្រមអោយធ្វើការពន្យាពេលទុកត្រឹមថ្ងៃទី១៥ ខែកម្ភះ ឆ្នាំ២០១១ និងត្រូវបិទជាស្ថាពរ។ ជនជាតិម៉ុងតាញ៉ាដែលកំពុងស្ថិតនៅក្នុងជំរុំជនភៀសខ្លួនរបស់ឧត្តមស្នងការ
ទទួលបន្ទុកជនភៀសខ្លួននៅកម្ពុជាមានចំនួនជាង៧០នាក់ ដោយក្នុងនោះមានអ្នកដែលទទួលបាន
សិទ្ធជាជនភៀសខ្លួនមានចំនួនជាង៦០នាក់ និងអ្នកដែលមិនទទួលបានសិទ្ធិជាជនភៀសខ្លួន
មានចំនួនជាង១០នាក់ ហើយនិងត្រូវបញ្ឆូនទៅកាន់ប្រទេសវៀតណាមវិញ ៕
No comments:
Post a Comment
yes