មូលហេតុអ្វីបានជាសម្តេចក្រុមព្រះ
បង្កើត គណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ ?

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានគណបក្ស នរោត្តម រណឬទ្ធិ បានមានបន្ទូលកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១០ នៅក្នុងសមាជប្តូរឈ្មោះគណបក្ស ជាតិនិយម ទៅជា នរោត្តមរណឬទ្ធិ ថានិងរក
ការបង្រួបបង្រួមគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងជាតិនិយម ដើម្បីបង្កើតគណបក្សថ្មីមួយឈ្មោះថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ ។ ប៉ុន្តែការស្វែងរកការបង្រួបបង្រួមរវាងគណបក្សទាំងពីរគឺមិនអាចទៅ
រួចទេ ដោយសារតែខាងគណបក្ស ហ្វ៊ុនស៊ិនប៉ិចដែលមានលោក កែវពុទ្ធរស្មី ជាប្រធាន និងលោក
ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការមិនឯកភាពតាមសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នោះទេ។មូលហេតុ
ដែលសម្តេច ក្រុមព្រះជ្រើសរើសបង្កើតគណបក្សហ្វ៊ុនស៊ិនប៉ិច៨១ គឺដោយាសារតែនៅឆ្នាំ១៩៨១ ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្របានបង្កើតចលនារំដោះជាតិ។
សូមជម្រាបថា នៅថ្ងៃទី២១ ខែមិនា ឆ្នាំ១៩៨១ អតីតព្រះមហាក្សត្រ បានបង្កើតចលនាតស៊ូរំដោះជាតិ ឈ្មោះថា រណសិរ្សរួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រិត សន្តិ និងសហប្រតិបត្តិ ដែលសរសេរ
កាត់ថា រ រ ជ ក ឯ អ ស ស ជាភាសាបារាំងហៅកាត់ថា ហ្វ៊ុនស៊ិនប៉ិច (funcinpec) ។ ការ
បង្កើតចលនារំដោះជាតិនេះគឺក្នុងគោលបំណងរំដោះប្រទេសជាតិពីការឈ្លានពាន និងកាន់កាប់
ពីបរទេសនិងដើម្បីរំដោះជាតិពីនឹមត្រួតត្រាកងទ័ពបរទេសឈ្លានពាន ដើម្បីនាំមកជូនប្រទេសជាតិ
នូវសន្តិភាព ឯករាជ្យ បូរពភាពទឹកដី និងភាពសំបូររុងរឿង។បន្ទាប់មកសម្តេចព្រះសីហនុ បានស្ថិតនៅខ្ពស់ផុតពីលើភាគីនយោបាយខ្មែរនានា និងក្នុងការផ្សះផ្សាជាតិ និងប្រួបបង្រួមជាតិឡើង
វិញ ។ ហើយដោយព្រះអង្គសព្វព្រះរាជហឬទ័យផ្ទេរអំណាច ទាំងកងទ័ពនិយមសីហនុ ទាំងចលនា
តស៊ូរំដោះជាតិ ទាំងស្រុង ដោយស្របច្បាប់ថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលជាព្រះរាជ
បុត្ររបស់ព្រះអង្គផ្ទាល់ដើម្បីបន្តព្រះរាជសកម្មភាពជំនួសព្រះអង្គ។នៅថ្ងៃទី២៧ ២៨ ខែកុម្ភះ ឆ្នាំ១៩៩២ រណសិរ្សហ្វ៊ុនស៊ិនប៉ិច បានធ្វើសមាជរបស់ខ្លួននៅភូមិត្រុំ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមាន
ជ័យ ដោយបានអនុម័តផ្លាស់ប្តូរលក្ខន្តិកះពីរណសិរ្សហ្វ៊ុនស៊ិនប៉ិច អោយក្លាយទៅជាគណបក្ស
ហ្វ៊ុនស៊ិនប៉ិច និងបានបោះឆ្នោតជាឯកឆន្ទថ្វាយសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ នូវឋានះជាព្រះ
ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ គួរបញ្ឆាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ថ្នាក់ដឹកនាំគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានធ្វើសមាជដើម្បីកែទម្រង់ផ្ទៃក្នុងហ្វ៊ុនស៊ិនប៉ិច ដោយបានទម្លាក់សម្តេចក្រុមព្រះ ចេញពីប្រធានប្រវត្តិសាស្ត្រ ដោយដាក់ជំនួសមកវិញលោក កែវ ពុទ្ធរស្មី ជាប្រធានដែលកំណត់
អាណត្តិ៥ឆ្នាំ ហើយសម្តេចក្រុមព្រះត្រូវបានថ្វាយឋានះជាព្រះមគ្គុទេសក៏ប្រវត្តិសាស្ត្រនៃគណបក្ស
ហ្វ៊ុនស៊ុនប៉ិច។ ប៉ុន្តែសម្តេចក្រុមព្រះមិនសព្វព្រះទ័យក៏បានចាកចេញពីហ្វ៊ុនស៊ិនប៉ិច រត់ទៅបង្កើត
គណបក្សថ្មីមួយទៀតដោយដាក់ព្រះនាមរបស់ព្រះអង្គផ្ទាល់គឺគណបក្ស នរោត្តមរណឬទ្ធិ បន្ទាប់ពី
គណបក្សមួយនេះដំណើរការបានមួយជំហានក៏មានបញ្ហាផ្ទៃក្នុង ហើយក៏បានធ្វើអោយសម្តេចក្រុមព្រះ
នរោត្តម រណឬទ្ធិ លាលែងពីប្រធានគណបក្ស និងលាឈប់ធ្វើនយោបាយ និងអោយប្តូរឈ្មោះរបស់
ព្រះអង្គចេញ។ បន្ទាប់ពីលាឈប់ធ្វើនយោបាយសម្តេចក្រុមព្រះត្រូវបានតែងតាំងជាប្រធានឧត្តមក្រុម
ប្រឹក្សាព្រះមហាក្សត្រ ដោយមានឋានះស្មើនាយករដ្ឋមន្ត្រី តែមិនមានអំណាចអ្វីទេ គឺឋានះស្មើនាយក
រដ្ឋមន្ត្រីគឺបានត្រឹមតែស៊ីប្រាក់ខែតែប៉ុណ្ណោះ៕
No comments:
Post a Comment
yes