ជំរុំជនភៀសខ្លួនម៉ុងតាញ៉ានិងបិទជាផ្លូវការ
នៅថ្ងៃទី១៥ កុម្ភះ ២០១១

វៀតណាម ឬ ហៅថា ម៉ុងតាញ៉ា នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១១ ខាងមុខនេះជាកំហិត។ នៅឆ្នាំ២០១០ នេះ ជនភៀសខ្លួនម៉ុងតាញ៉ា ចំនួន ៦៥នាក់ នៅកម្ពុជាត្រូវបានទទួលស្គាល់ដោយ UNHCR ហើយដើម្បីបញ្ជូនទៅតាំងទីលំនៅថ្មី នៅក្នុងប្រទេសទី៣។ ចំពោះជនភៀសខ្លួនចំនួន ១២នាក់ ផ្សេងទៀត ដែលបានសម្ភាសធ្លាក់ កន្លងមកនឹងត្រូវបញ្ជូនឲ្យទៅរស់នៅក្នុងប្រទេសវៀតណាមវិញ។ មន្ត្រីអ្នកនាំពាក្យរបស់ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ ថា នឹងគ្មានជំរំជនភៀសខ្លួន ម៉ុងតាញ៉ាទៀតទេ ចាប់ពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១១ តទៅ ៖ "យើងបានធ្វើ MOU អនុសារណៈរវាងកម្ពុជា UNHCR និងប្រទេសវៀតណាម ។ អនុសារណៈហ្នឹងចែងច្បាស់ណាស់ គឺយើងដោះស្រាយតែជនជាតិម៉ងតាញ៉ា ដែលមកកម្ពុជាតែ ៧៥០នាក់ ទេ នៅក្នុងឆ្នាំ២០០៥ ហ្នឹង យើងបានចុះហត្ថលេខា ឯកភាព ក៏ប៉ុន្តែយើងបានអនុគ្រោះ ដោះស្រាយ ម៉ុងតាញ៉ា ដែលមកបន្តបន្ទាប់រហូតដល់ UNHCR បានធ្វើដំណើរការបញ្ជូនទៅប្រទេសទី៣ រហូត ដល់ ៩៣២នាក់ លើសច្រើនណាស់ហើយយើងនៅអនុគ្រោះ។ ហ្នឹងមិនទាន់រាប់បញ្ចូលជាង ៦០ប្លាយនាក់ នៅក្នុងជំរំនាពេល
បច្ចុប្បន្ននេះទេ។ ហើយជំរំនេះជាជំរំបណ្ដោះអាសន្ន មិនមែនជាជំរំអចិន្ត្រៃយ៍ទេ" ។ នៅឆ្នាំ២០១០នេះ ជនភៀសខ្លួនម៉ុងតាញ៉ា ចំនួន ៦៥នាក់ នៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយ UNHCR ហើយដើម្បីបញ្ជូនទៅតាំងទីលំនៅថ្មី នៅក្នុងប្រទេសទី៣។ ចំពោះជនភៀសខ្លួនចំនួន ១២នាក់ផ្សេងទៀត ដែលបានសម្ភាសធ្លាក់កន្លងមក នឹងត្រូវបញ្ជូនឲ្យទៅរស់នៅក្នុងប្រទេសវៀតណាមវិញ។ សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ ក្រសួងការបរទេសកម្ពុជាបានចេញលិខិតជូនដំណឹងទៅឧត្តម
ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនពីការបិទជំរុំជនភៀសខ្លួនម៉ុងតាញ៉ានៅ
ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១១ ៕
No comments:
Post a Comment
yes