ប្រជាពលរដ្ឋបឹងកក់ធ្វើពិធីបួងសួងរាប់បាត្រ
ព្រះសង្ឃ៩៩អង្គលេខ៩៩ គឺជាឧបសគ្គ
ធ្វើអោយប្រជាពលរដ្ឋរងគ្រោះ និងទឹកភ្នែក

ប្រជាពលរដ្ឋចំនួន៧ភូមិ នៅតំបន់បឹងកក់ នាថ្ងៃទី២៩ ខែធ្នូ នេះធ្វើការប្រមូលផ្តុំគ្នានៅក្នុងភូមិ ដើម្បីរៀបចំធ្វើពិធីបួងសួង និងរាប់បាត្រព្រះសង្ឃចំនួន៩៩អង្គ ។ការរាប់បាត្រព្រះសង្ឃ៩៩អង្គ ដែលរៀបចំដោយប្រជាពលរដ្ឋនៅតំបន់បឹងកក់ ត្រូវបានប្រជាពលរដ្ឋអះអាងថា លេខ៩៩ គឺជាឧបសគ្គដែលធ្វើអោយប្រជាពលរដ្ឋ នៅតំបន់បឹងកក់រងគ្រោះ និងទឹកភ្នែករហូត ចាប់តាំងពីពេល
ដែលរដ្ឋាភិបាលចុះកិច្ចសន្យាប្រគល់ដីនៅតំបន់បឹងកក់អោយទៅក្រុមហ៊ុន ស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍន៏ ក្នុងរយះពេល៩៩ឆ្នាំ។សូមជម្រាបថា ដោយសារតែប្រជាពលរដ្ឋនៅតំបន់បឹងកក់អស់ជំនឿលើ
អាជ្ញាធរដែលពាក់ព័ន្ធក្នុងការដោះស្រាយអោយពួកគាត់ ទើបបានជាប្រជាពលរដ្ឋងាកមករកការធ្វើ
តាមបែបព្រះពុទ្ធសាសនា ដើម្បីបួងសួងកុំអោយក្រុមហ៊ុនរំលោភយកដីរបស់ពួកគាត់។ គួរបញ្ឆាក់ថា កាលពីថ្ងៃទី២៧ ធ្នូ ប្រជាពលរដ្ឋចំនួន៧ភូមិបានដាក់លិខិតជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញ
លោក កែប ជុតិមា ស្តីពីការធ្វើកូដកម្មរយះពេលមួយសប្តាហ៏គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ មករា ឆ្នាំ២០១១ ដោយធ្វើនៅទីលានប្រជាធិបតេយ្យ ប៉ុន្តែរហូតមកដល់នេះសាលារាជធានីភ្នំពេញនៅមិនទាន់
ធ្វើការឆ្លើយតបឬអនុញ្ញាតអោយប្រជាពលរដ្ឋធ្វើកូដកម្មនៅឡើយទេ ៕
No comments:
Post a Comment
yes