បទវិចារណកថា ៖ ក្រុមហ៊ុន«អ្នកប្រឆាំងក្រៅដំបូលច្បាប់»
ក្រុមមន្ត្រីគណបក្សប្រឆាំង សមរង្ស៊ី មួយចំនួននិងអង្គការលីកាដូ បានស្ថិតនៅក្នុងសភាពស័ង្សយ
របស់មហាជនពីការបើកក្រុមហ៊ុនរកស៊ីរួមគ្នាមួយក្រោមផ្លាកយីហោដ៏ចម្លែកគឺ« ក្រុមហ៊ុនអ្នកប្រឆាំងក្រៅដំបូលច្បាប់ » បន្ទាប់ពីពួកគេបានចេញមុខមកការពារជនជាប់ចោទ សេង គុណការ ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពីបទ ញុះញង់ឲ្យមានបទឧក្រិដ្ឋ ដោយសារជននេះបានចែកខិតប័ណ្ណជេរប្រមាថធ្ងន់ៗមកលើថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
ពាក្យថាក្រុមហ៊ុនអ្នកប្រឆាំងក្រៅដំបូលច្បាប់គឺចង់បង្ហាញអំពីអត្តៈចរិតលក្ខណៈនៃក្រុមវង្វេងស៊ុង
ពាក្យថាក្រុមហ៊ុនអ្នកប្រឆាំងក្រៅដំបូលច្បាប់គឺចង់បង្ហាញអំពីអត្តៈចរិតលក្ខណៈនៃក្រុមវង្វេងស៊ុង
ពីរប្រភេទ ដែលក្រុមទី១មានជំនាញខាងការជេរប្រមាថ ភូតភរកុហក ប្រឌិតព័ត៌មាន ញុះញង់ បង្កឲ្យមានការស្អប់ខ្ពើមប្រមុខនៃរាជរដ្ឋាភិបាល និងនាំគ្នាដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យប្រព្រឹត្តនូវអំពើអាណាធិបតេយ្យគ្រប់បែបយ៉ាងក្នុងសង្គមដើម្បីពួកគេឆ្លៀតកេងចំណេញនយោបាយ។ ចំណែកឯក្រុមទី២ គឺជាក្រុមអ្នកពូកែខាងការស្រែកបន្ទរដើម្បីគៀងគររកប្រាក់ជំនួយពីបរទេស ដោយទន្ទេញយ៉ាងរត់មាត់ថា អយុត្តិធម៌ណាស់ នៅស្រុកខ្មែរអត់មានការគោរពសិទ្ធិមនុស្សជាដើម......។ល។ តើការ
ពិតជាក់ស្តែងដូចពួកគេអះអាងដែរឬទេ? ជាចំលើយដែលត្រឹមត្រូវ គឺមហាជនទូទៅបានមើលឃើញ
ថា ក្រុមប្រឆាំងទាំងនោះពួកគេគ្មានបានសាងនូវគុណសម្បត្តិណាមួយសម្រាប់រួមចំណែក កសាងនិងរក្សានូវស្ថេរភាពនយោបាយ ក៏ដូចជាការជម្រុញឲ្យមានគោរពច្បាប់នៅកម្ពុជាទេ គឺពួកគេ
មានតែទេពកោសលពិស ស្ទាត់ជំនាញតែខាងការបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរីកចំរើននៃ
សង្គមជាតិ ឬចាត់ចូលជាក្រុមមនុស្សព្រៃ រមិលគុណ អគុណធម៌ដ៏ក្រៃលែង ពីព្រោះគេបានសង្កេតឃើញថាបុគ្គលមួយចំនួនបំរើការនៅក្នុងក្រុមហ៊ុនសត្វក្អែកក្រពើ ឬត្មាតនោះ តែងតែចេញមុខមកការពារជនជាប់ចោទនិងទណ្ឌិតជាច្រើនរូបដែលត្រូវបានផ្តន្ទាទោសដោយច្បាប់រួចហើយ។ ជាក់ស្តែងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ ក្រុមគេក្នុងចំណោមនោះ គឺមានអង្គការលីកាដូ របស់លោកស្រី
ពុង ឈីវហ្កិក បានប្រញាប់ប្រញាល់យ៉ាងតក់ក្រហល់ ចេញនូវសេចក្តីថ្លែងការណ៍ជាបន្ទាន់របស់ខ្លួនមួយពាក់ព័ន្ធនឹងការចាប់ឃុំខ្លួនបុរសម្នាក់ជាប្រធានសន្តិសុខអង្គការស្បៀងអាហារពិភពលោកដោយ
ចាត់ទុកថាការចោទប្រកាន់និងឃុំខ្លួនបុរសនោះគឺបានធ្វើឡើងដោយមិនសមហេតុផល និងជាសកម្មភាពបង្ក្រាបលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ហើយពួកគេក៏បានរិះគន់ទៅលើក្រមព្រហ្មទណ្ឌថ្មីដែលទើបចូលជាធរមានផងដែរថាមានការប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងបានទាមទារឲ្យមានការពិចារណាធ្វើវិសោធនកម្មច្បាប់នោះជាថ្មី។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ លោក សេង គុណការ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជំរះ ហើយបានសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន១លានរៀលពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋតាមមាត្រា៤៩៤ និង៤៩៥ នៃច្បាប់ក្រមព្រហ្មទណ្ឌថ្មី ដោយសារជននេះបានថតចំលងនិងចែកចាយខិតប័ណ្ណដកស្រង់ចេញពីវ៉េបសាយ ki‑media ដែលបំរើនយោបាយឲ្យគណបក្សប្រឆាំង សម រង្ស៊ី ខ្ចរខ្ចាយទៅមជ្ឈដ្ឋានខាងក្រៅពីព្រោះវ៉េបសាយនោះបាននិយាយចោទប្រកាន់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាថា ជាមេក្បត់ជាតិ លក់ ទឹក ដី ឲ្យប្រទេស

វៀណាម។ ពុំគួរគប្បីឡើយដែលអង្គការលីកាដូធ្វើការស្តីបន្ទោស ឬតេះដៀលមកលើចំណាត់ការរបស់
តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ ពីព្រោះការចោទប្រកាន់និងចាប់ឃុំខ្លួនបុរសនោះ គឺធ្វើឡើងដើម្បីធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខសង្គម និងបញ្ចៀសនូវភាពអាណាធិបតេយ្យ។ ការពោលបែបនេះដោយសំអាងលើខ្លឹមសារនៃការចោទប្រកាន់របស់ ki-media គឺបានចុះផ្សាយនូវអត្ថបទមួលបង្កាច់ ប្រាស់ចាកពីការពិត និងបានប៉ះពាល់ដល់កិត្តិយសនៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជាសច្ចធម៌ប្រវត្តិសាស្ត្រឥស្សជនដ៏ឆ្នើមទាំង៣រូបរួមមាន សម្តេច ហ៊ុន សែន សម្តេច ហេង សំរឹន និង សម្តេច ជា ស៊ីម គឺជាអ្នកតស៊ូប្តូរផ្តាច់នាំមកនូវការរស់រានមានជីវិតឡើងវិញរបស់ប្រជាពល
រដ្ឋខ្មែរពីបនប្រល័យពូជសាសន៍ប៉ុលពត និងបាននាំឲ្យមានការផ្សះផ្សា បង្រួបបង្រួមជាតិ ឯកភាពទឹកដី ស្តារនិងអភិវឌ្ឍប្រទេសរីកចំរើនស្ទើគ្រប់វិស័យ។ ដូច្នេះគ្មានហេតុផលណានឹងគួរត្រូវបានស្តីបន្ទោស ឬក៏ប្រមាថដល់អ្នកដែលរំដោះប្រទេសជាតិបាន ហើយបែរជាត្រូវជនអគតិចោទប្រកាន់យ៉ាង
អយុត្តិធម៌បែបនោះឡើយ។
ការចាប់ខ្លួនបុរសនោះគឺជាសារមួយព្រមានដល់ជនឱកាសនិយមមួយចំនួនឲ្យងាកមករកការគោរព
ការចាប់ខ្លួនបុរសនោះគឺជាសារមួយព្រមានដល់ជនឱកាសនិយមមួយចំនួនឲ្យងាកមករកការគោរព
និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ទប់ស្កាត់នូវការប្រើប្រាស់សិទ្ធិសេរីភាព នៃការបញ្ចេញមតិរបស់ខ្លួនហួសព្រំដែន ដែលអាចនឹងនាំឲ្យមានភាពចលាចលជាយថាហេតុ បង្កឡើងពីក្រុមបំផ្លិចបំផ្លាញជាតិទាំងនោះ។ ទំហំនៃសន្តិភាពនៅកម្ពុជាមានតម្លៃមហាសាល កាត់ថ្លៃពុំបានគឺមិនត្រូវបានអនុញ្ញាតឲ្យ
កំទេចដោយបាតដៃនៃជនមួយក្តាប់តូចបានឡើយហេតុនេះចាំបាច់ត្រូវតែមានវិធានការតាមផ្លូវច្បាប់។
ពិតណាស់ថាមាត្រា៤១នៃច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាបានចែងថា ប្រជាពលរដ្ឋ
ពិតណាស់ថាមាត្រា៤១នៃច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាបានចែងថា ប្រជាពលរដ្ឋ
មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន និងសេរីភាពខាងការបោះពុម្ពផ្សាយ ប៉ុន្តែក្នុងមាត្រាដដែល
នោះក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា« ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភបំពាន
នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដ៏ទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធា
រណៈ និងដល់សន្តិសុខជាតិបានឡើយ»។ ដូច្នេះ បើយើងនិយាយពីកំហុសរបស់លោក សេង គុណការ ប្រធានសន្តិសុខអង្គការស្បៀងអាហារពិភពលោក ក៏ដូចជាបុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូ
ម្នាក់ ដែលត្រូវចាប់ឃុំខ្លួននៅខេត្តតាកែវ ពីបទបាចត្រាក់ជេរប្រមាថរាជរដ្ឋាភិបាលជាពិសេសករណី
អំពើរំលោភច្បាប់ក្នុងការដកបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា‑វៀតណាមដោយមេបក្ស លោក សម រង្ស៊ី នាពេលកន្លងមក គឺជាការអនុវត្តត្រឹមត្រូវតាមដំណើការនិងនិតិវិធីច្បាប់ ដែលកម្ពុជាបាននិងកំពុងគោរពគោលការណ៍ប្រជាធិបតេយ្យនិងការពង្រឹងនិតិរដ្ឋ។ ផ្ទុយទៅវិញក្រុមគណបក្ស
ប្រឆាំង ម រង្ស៊ី ហើយក្នុងនោះក៏មានអង្គការលីកាដូផងដែរ ពុំគួរគប្បីគាំទ្រជនល្មើសច្បាប់ ដែលពួកគេ
បានប្រើពាក្យសម្តីអសុរោះ ប្រមាថ តេះដៀលនិងមួលបង្កាច់ថ្នាក់ដឹកនាំប្រទេសបែបនេះឡើយ។ សួរថា ចុះបើពាក្យសម្តីនេះត្រូវបានគេប្រើទៅលើម្តាយ ឳពុក ឬក្រុមគ្រួសាររបស់ខ្លួនវិញ តើអ្នកមានការឈឺចាប់ដែរឬទេ? ជារួមក្រុមហ៊ុន សម រង្ស៊ី និងលីកាដូ ឬក្រុមហ៊ុន«អ្នកប្រឆាំងក្រៅដំបូច្បាប់»
ពួកគេបានប្រកាន់ខ្ជាប់នូវទម្លាប់ផ្ទុយពីច្បាប់ជានិច្ច ធ្វើយ៉ាងណាឲ្យតែកើតមាននូវភាពអាណាធិបតេយ្យ
វឹកវរ ជ្រួលច្របល់ក្នុងសង្គមជាតិ ឬផ្ដាច់ការនិយមទើបត្រូវជាមួយនឹងចិត្តគំនិតរបស់ពួកគេ។ នៅប្រទេសណាៗក៏ដោយ លើសកលលោក ការប្រើប្រាស់សិទ្ធិសេរីភាពគឺមិនត្រូវឲ្យហួសពីព្រំដែននៃច្បាប់បានទេក្នុងនោះមានបណ្តាប្រទេសខ្លះគេបានហាមឃាត់សិទ្ធិសេរីភាព សព្វបែបយ៉ាងដូចជាការស្តាប់វិទ្យុ អានកាសែតប្រឆាំង ប្រើប្រាស់អ៊ីធឺណេត និង យុវជនហាមមិនឲ្យនិយាយគ្នាអំពីរឿងនយោបាយទៀតផង ប៉ុន្តែនៅកម្ពុជាមិនបានអនុវត្តរបៀបនោះទេ គឺបានបើកចំហរយ៉ាងទូលាយ ។
ប៉ុន្តែបែជាក្រុមជ្រុលនិយមងុបនឹងការប្រឆាំងឬពួកស្រេកឃ្លានអំណាច បាននាំគ្នាប៉ុនប៉ងម្តងហើយម្តងទៀតក្នុងមហិច្ឆតា ដ៏ខ្មៅងងឹត ដើម្បីចង់ហែកសន្តិភាពយកមកចែកគ្នា។
សូមបញ្ជាក់ថា ច្បាប់ ក្រមព្រហ្មទណ្ឌថ្មី និងក្រមរដ្ឋប្បវេណីដែលបានចូលជាធរមាននាពេលថ្មីៗ

នេះគឺបានរៀបចំតាក់តែងនិងប្រើពេលវេលាយ៉ាងយូរនិងមានការចូលរួមពិគ្រោះយោបល់ពិនិត្យពិច័យគ្រប់ជ្រុងជ្រោយពីក្រុមអ្នកជំនាញការច្បាប់ជាតិ និង អន្តរជាតិ សង្គមស៊ីវិល និង រដ្ឋាភិបាល រហូត
អនុម័ត និងចេញព្រះរាជក្រមឲ្យប្រើដោយព្រះមហាក្សត្រក្នុងបំណងដើម្បីពង្រឹងនិតិរដ្ឋនៅកម្ពុជា ដែលក្នុងសម័យប៉ុលពត ត្រូវបានបំផ្លាញអស់ដល់ឬសគល់នូវច្បាប់ទម្លាប់ ក៏ដូចជាវប្បធម៌ អរិយធម៌។ ដូច្នេះការគ្រប់គ្រងសង្គមមួយដែលធានាបាននូវស្ថេរភាពនិងសុខដុមនីយកម្មទៅបាន គឺអាស្រ័យដោយរដ្ឋាភិបាលមានការពង្រឹងនិងអនុវត្តច្បាប់ ក៍ដូចជាខិតខំកសាងអភិវឌ្ឍប្រទេស ហើយ
ការដែលពួកគេមានគំនិតខ្ទាស់នឹងការយកច្បាប់មកអនុវត្តគឺបានបញ្ជាក់ពីបំណងនិងបែបផែនរបស់ក្រុមនោះថា ពិតជាចង់នាំឲ្យប្រទេសជាតិជួបនូវគ្រោះថ្នាក់ភ័យអន្តរាយ។ ជាមួយគ្នានោះគេបានកត់សម្គាល់ឃើញថាពួកក្រុមសង្គមស៊ីវិលប្រឆាំងក្តី គណបក្សប្រឆាំងក្តី បានស្ថិតនៅក្នុងភាពមិនច្បាស់លាស់ក្នុងការដាក់សំពាធមកលើរាជរដ្ឋាភិបាល ដោយពេលខ្លះគេរិះគន់ថា រដ្ឋាភិបាលប្រកាន់យកទម្លាប់និទណ្ឌភាព និង ជម្រុញឲ្យមានការចាត់ការទៅលើជនល្មើសច្បាប់ឲ្យបានទាន់ពេលវេលាទេ និងបែងចែកអំណាចឲ្យដាច់ពីគ្នា ប៉ុន្តែនៅខណៈនេះ ពេលដែលតុលាការមានចំណាត់ការទៅលើ
ជនបំពានច្បាប់បែរជាពួកគេនាំគ្នាប្រតិកម្មប្រឆាំងទៅវិញ។
ជារួមការដឹកនាំក្នុងក្រុមហ៊ុនបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន គឺគ្មានអ្វីជាការយកមកធ្វើជាគំរូសម្រាប់អនុវត្តទេគឺពួកគេនាំគ្នាបង្កើតបញ្ហាដើម្បីឡប់ឡែ និងបង្កអស្ថេរភាពបាក់បែកផ្ទៃក្នុងនិងការឯកភាពជាតិរវាងខ្មែរនិងខ្មែរដែលអាចនឹងនាំឲ្យមានការរើសអើងពីសំណាក់បរទេសតែប៉ុណ្ណោះ ។ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ ក៍គេបានវាយតម្លៃចំពោះក្រុមប្រឆាំងដែលថា ពួកគេបានបំផុសឲ្យសកម្មជនខ្លួនប្រព្រឹត្តល្មើសច្បាប់ជាច្រើនករណីហើយនៅពេលដែលរដ្ឋាភិបាល

ចាត់វិធានការក្រុមនេះ បានយកលេសចោទប្រកាន់មកលើរាជរដ្ឋាភិបាលវិញ ពីការបំបិទសិទ្ធិសេរីភាព និងគាបសង្កត់លើក្រុមប្រឆាំង ដើម្បីទាញចំណេញនយោបាយ។ ដូច្នេះ ក្រុមហ៊ុននោះ ប្រាកដ
ជានឹងត្រូវបរាជ័យដួលរលំជាបន្តបន្ទាប់ គឺមិនអាចមានឥទ្ធិពលអ្វីមកបោកប្រាស់ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ ៕ ពូន សំរេច
No comments:
Post a Comment
yes