ប្រជាពលរដ្ឋនៅតំបន់បឹងកក់គ្រោងឡើងតវ៉ា
សុំអន្តរាគមន៏នៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១ ក្រុម៨ និងក្រុម៩ នៃតំបន់បឹងកក់ ស្ថិតនៅសង្កាត់ ស្រះចក ខណ្ឌ ដូនពេញ បានធ្វើការព្រមាននៅថ្ងៃទី២២ ខែធ្នូ ថា បើមិនមានដំណោះស្រាយដល់ពួកគាត់នៅសប្តាហ៏
ក្រោយនាចុងខែ ធ្នូ នេះទេ ពួកគាត់និងឡើងទៅតវ់ានៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំអន្តរាគមន៏អោយជួយរកយុត្តិធម៏ដល់ពួកគាត់ ដែលកំពុងតែរងគ្រោះដោយ
សារតែក្រុមហ៊ុន ស៊ូកាគូអ៊ីន បូមខ្សាច់បាញ់ពន្លិចផ្ទះសម្បែងរបស់ពួកគាត់ ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ប្រជាពលរដ្ឋ
ប្រមាណជា៥០នាក់នៅភូមិ១ នៃតំបន់បឹងកក់ បានឡើងមកមុខសាលាខណ្ឌដូនពេញ ជួបជាមួយ
អភិបាលខណ្ឌ ដូនពេញ លោក សុខ ពេញវុធ ដើម្បីរកដំណោះស្រាយ។ ប៉ុន្តែការជួបគ្នាអស់រយះ
ពេលមួយព្រឹកនៅមិនទទួលបានដំណោះស្រាយ
អ្វីឡើយ។លោក សុខ ពេញវុធ បានទទួលយក
សំណើរបស់ប្រជាពលរដ្ឋដោយសន្យាថានិងបញ្ឆូន
សំណើរបស់ប្រជាពលរដ្ឋទៅសាលារាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយ ហើយបានសន្យាថា
និងផ្តល់ដំណឹងដល់ប្រជាពលរដ្ឋនៅសប្តាហ៏ក្រោយ ៕
No comments:
Post a Comment
yes