នរោត្តម រណឬទ្ធិ - ហ្វ៊ុនស៊ិនប៉ិច= សូន្យ?
ទាក់ទងទៅនិងការលើកឡើងរបស់សម្តេច ក្រុមព្រះត្រូវបានគណបក្ស ហ្វ៊ុនស៊ិនប៉ិចធ្វើការបដិសេធ
ច្រានចោលបន្ទូលរបស់សម្តេចក្រុមព្រះដែលថា ប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី យល់ព្រមអោយព្រះអង្គធ្វើជាប្រធាន គណបក្ស ហ៊ុនស៊ិនប៉ិច៨១។យោងតាមលិខិតបំភ្លឺរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ បានអោយដឹងថា លោក កែវ ពុទ្ធរស្មី មកទល់ពេលនេះពុំ
ដែលបានទទួលឯកសារណាមួយស្តីពីការរួបរួមគ្នាពីសម្តេចក្រុមព្រះក្នុងឋានះព្រះអង្គជាប្រធាន
គណបក្ស នរោត្តម រណឬទ្ធិ ដែលទើបបានបង្កើតកាលពីពេលថ្មីៗនោះទេ ប៉ុន្តែលោក កែវ ពុទ្ធរស្មី គ្រាន់តែធ្លាប់បានបញ្ឆាក់ថ្វាយសម្តេចក្រុមព្រះនៅក្នុងជំនួបក្រៅផ្លូវការមួយ ថាបើមានសំណើបែបណា
មួយក្នុងទិសដៅស្របគ្នាសម្រាប់ធនាគតនៃប្រទេសជាតិលោកនិងទទួកយកទៅដាក់ជូនថ្មាក់ដឹកនាំ
គណបក្ស ហ្វ៊ុនស៊ិនប៉ិចសិក្សា ពិភាក្សា ជាជំហររួម និងផ្លូវការរបស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច។
សូមជម្រាបថាសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ អតីតព្រះប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច បណ្តេញ
ចេញពីបក្ស និងជាប្រធានគណបក្ស នរោត្តម រណឬទ្ធិ បានមានបន្ទូលនៅថ្ងៃទី១១ ខែធ្នូ ក្នុងសមាជ
ប្តូរឈ្មោះគណបក្ស ជាតិនិយម ទៅជាគណបក្ស នរោត្តម រណឬទ្ធិថា“ សង្ឃឹមថាមិនយូរប៉ុន្មានក្រោយ
ពីក្រសួងមហាផ្ទៃទទួលស្គាល់គណបក្ស នរោត្តម រណឬទ្ធិ រួចហើយនិងជួបជុំគ្នាចុះហត្ថលេខាដើម្បី
ធ្វើសមាជបង្កើតគណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ ដោយលោក កែវ ពុទ្ធរស្មី (ប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច) ឯកភាពអោយព្រះអង្គធ្វើជាប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច៨១ “។ ហើយការបង្កើតឡើងគណបក្ស នយោបាយរាជានិយមឡើងវិញ(ហ្វ៊ុនស៊ិនប៉ិច៨១) និងធ្វើពិធីសារទៅឲ្យគណបក្ស ហ្វ៊ុនស៊ិនប៉ិច ដើម្បីអោយពិនិត្យ។ប្រធានគណបក្ស នរោត្តម រណឬទ្ធិ ដែលត្រូវបានសមាជជ្រើសតាំងជាប្រធាន សម្តេចក្រុមព្រះ នរោត្តមរណឬទ្ធិ បានមានបន្ទូលថា “អាទិភាពធំដែលព្រះអង្គវិលចូលនយោបាយវិញ
គឺក្នុងទិសដៅឃើញអ្នករាជានិយម អ្នកសីហនុនិយម នៅរប៉ាត់រប៉ាយ”។ព្រះអង្គម្ចាស់ រណឬទ្ធិ បាន
បង្ហាញពីជំហររបស់គណបក្ស នរោត្តម រណឬទ្ធិ ទៅកាន់សមាជិកក្រុមប្រឹក្សាជាតិគនបក្សទាំង២៤ ខេត្ត រាជធានីថា “ គណបក្ស នរោត្តម រណឬទ្ធិ មខ្លួនរួចជាស្រេចសហការជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីធ្វើសហប្រតិបត្តិការជាមួយគណបក្ស កាន់អំណាច”។ដោយព្រះអង្គបានលើក
ឡើងថាដោយសារតែគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី លោក ញឹក ប៊ុនឆៃ ពុំមានលទ្ធភាព
ប្រមែប្រមូលអ្នករាជានិយមពិតប្រាកដឲ្យបានមូលត្រកូលឡើងវិញបានទេ។ទាក់ទងទៅនិងការលើក
ឡើងរបស់សម្តេច ក្រុមព្រះខាងលើនេះត្រូវបានគណបក្ស ហ្វ៊ុនស៊ិនប៉ិចធ្វើការបដិសេធច្រានចោល
បន្ទូលរបស់សម្តេចក្រុមព្រះដែលថា ប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី យល់ព្រម
អោយព្រះអង្គធ្វើជាប្រធាន គណបក្ស ហ៊ុនស៊ិនប៉ិច៨១។យោងតាមលិខិតបំភ្លឺរបស់គណបក្ស
ហ្វ៊ុនស៊ិនប៉ិច ផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ បានអោយដឹងថា លោក កែវ ពុទ្ធរស្មី មកទល់ពេលនេះពុំ
ដែលបានទទួលឯកសារណាមួយស្តីពីការរួបរួមគ្នាពីសម្តេចក្រុមព្រះក្នុងឋានះព្រះអង្គជាប្រធាន
គណបក្ស នរោត្តម រណឬទ្ធិ ដែលទើបបានបង្កើតកាលពីពេលថ្មីៗនោះទេ ប៉ុន្តែលោក កែវ ពុទ្ធរស្មី គ្រាន់តែធ្លាប់បានបញ្ឆាក់ថ្វាយសម្តេចក្រុមព្រះនៅក្នុងជំនួបក្រៅផ្លូវការមួយ ថាបើមានសំណើបែបណា
មួយក្នុងទិសដៅស្របគ្នាសម្រាប់ធនាគតនៃប្រទេសជាតិលោកនិងទទួកយកទៅដាក់ជូនថ្មាក់ដឹកនាំ
គណបក្ស ហ្វ៊ុនស៊ិនប៉ិចសិក្សា ពិភាក្សា ជាជំហររួម និងផ្លូវការរបស់ គណបក្ស ហ្វ៊ុនស៊ិនប៉ិច។
សូមជម្រាបថា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណះថា យកគណបក្ស ហ្វ៊ុនស៊ិនប៉ិច ធ្វើជាដៃគូរក្នុងរដ្ឋាភិបាល៕ ដោយ មុនីរាជ
No comments:
Post a Comment
yes