មេធាវី សម រង្ស៊ី ដាក់ពាក្យប្តឹងសារទុក្ខ
ទៅតុលាការកំពូល

គណបក្ស ប្រឆាំងគឺលោក សម រង្ស៊ី បានដាក់ពាក្យ
បណ្តឹងប្តឹងសារទុក្ខទៅតុលាការកំពូល ទាក់ទងទៅ
និងការសម្រេចសាលក្រមរបស់តុលាការសាលា
ដំបូង និងសាលាឧទ្ធរណ៏ ក្នុសំណុំរឿងដកតម្រុយ
បង្គោលព្រំដែនកម្ពុជា វៀតណាម លេខ១៨៥ ដែលស្ថិតនៅស្រុកចន្ទ្រា ខេត្តស្វាយរៀងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩។មេធាវី ជូង ជូងី បានប្រាប់អោយដឹងនៅថ្ងៃទី១៤ ខែធ្នូ ថា លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី បានពឹងពាក់លោកអោយធ្វើជាមេធាវីការពារក្តីនៅតុលាការកំពូល។ ហើយលោកបានដាក់ពាក្យទៅតុលាការកំពូលនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១០ លោក ជូង ជូងី បានបញ្ឆាក់
អោយដឹងទៀតថា ការដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការកំពូលគឺទាក់ទងទៅនិងករណីបំផ្លិចបំផ្លាញ
ទ្រព្យសម្បិត្តសាធារណះ និងធ្វើអោយមានការញុះញង់ជាតិសាសន៏ ពាក់ព័ន្ធទៅនិងការដកតម្រុយ
បង្គោលព្រំដែនខេត្តស្វាយរៀង។

ទៅដកតម្រុយបង្គោលឈើព្រំដែនលេខ១៨៥ កម្ពុជា
វៀតណាម នៅឃុំកោះក្បានកណ្តាល ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែតុលាឆ្នាំ២០០៩។ ហើយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ សាលាដំបូង
ស្វាយរៀង បានបើកសវនាការជំនុំជម្រះសំណុំរឿង
ក្តីដកតម្រុយបង្គោល ដោយបានសម្រេចផ្តន្ទាទោសអោយលោក សម រង្ស៊ី ជាប់ពន្ធនាគាររយះពេល២ឆ្នាំ ដោយចោទប្រកាន់ពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណះ និងធ្វើអោយមានការញុះញង់រើសអើសជាតិសាសន៏៕
No comments:
Post a Comment
yes