មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្កោលទោសរដ្ឋាភិបាល
បិទជំរុំជនភៀសខ្លួនម៉ុងតាញ៉ា UNHCR នៅកម្ពុជា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្កោលទោសរដ្ឋាភិបាលកម្ពុជាចំពោះការសម្រេចបិទទ្វារជំរុំជនភៀសខ្លួនរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិនៅកម្ពុជានិងថារដ្ឋាភិបាលកម្ពុជាបានភ្ជាប់បញ្ហាជនភៀសខ្លួនទៅនឹងនយោបាយ និងគោលដៅសេដ្ឋកិច្ចនៅកម្ពុជា។នៅក្នុងសេចក្តីថ្លែងការបន្ទាន់របស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលទទួលបាននៅថ្ងៃនេះបានអោយដឹងថាការសម្រេចចិត្តបិទទ្វារជុំរំនេះបង្ហាញកាន់តែថារដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នបានចាត់ទុកការភៀសខ្លួនផ្នែកនយោបាយគឺជាផ្នែក
មួយសំខាន់សម្រាប់ នយោបាយ នឹងបុព្វសិទ្ធិ សេដ្ឋកិច្ចរបស់កម្ពុជា។ នៅក្នុងន័យនេះមជ្ឈមណ្ឌល
សិទ្ធិមនុស្សកម្ពុជាបានពន្យល់ថា នៅក្នុងខែធ្នូ ឆ្នាំ២០០៩ រដ្ឋាភិបាលកម្ពុជា នចាប់បញ្ជូនជនភៀសខ្លួន
អ៊ុយហ្គើរចំនួន ២០នាក់ ទៅអោយប្រទេសចិន នៅមុនពេលដែលការិយាល័យឧត្តមស្នងការនៃអង្គ
ការសហប្រជាជាតិ នៅកម្ពុជា បានបំពេញការងាររបស់ពួកគេពីស្ថានភាពជនភៀសខ្លួនទាំងនោះ និង
ថាក្រុមជនភៀសខ្លួនទាំងនេះ ត្រូវបញ្ជូនទៅចិន តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលដែលប្រទេសចិន និង
កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កំចី និងជំនួយជាកញ្ចប់ដែលមានតម្លៃជាងមួយពាន់
លានដុល្លាដល់កម្ពុជា។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានភ្ជាប់ដែរថា ស្រដៀងគ្នានេះ ការសម្រេច
ចិត្តបិទទ្វារ ជុំរំជនភៀសខ្លួន នៅពេលនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីវៀតណាម ង្វៀនតាន់យ៉ុង មកកម្ពុជា រយៈពេល៣ថ្ងៃ។ បន្ថែមលើនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់
មូលហេតុនៃការចាប់ពាក់ព័ន្ធនេះថា ជនជាតិ អ៊ុយហ្គ័រត្រុវគេដឹងថា ជាជនជាតិភាគតិចក្នុងប្រទេសចិន ចំណែក ម៉ុងតាញ៉ា ជាជនជាតិភាគតិចដែលភៀសខ្លួនចេញពីប្រទេសវៀតណាម។យោងតាមសេចក្តី
ប្រកាសពត៌មានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស ដដែលនេះបានអោយដឹងថា ជុំរំជនភៀសខ្លួន ដែល
រដ្ឋាភិបាលម្ពុជា គ្រោងបិទទ្វារនៅថ្ងៃទី១ ខែ ១ ឆ្នាំ ២០១១ខាងមុខនេះ មានទីតាំងនៅក្នុងខ័ណ្ឌ
សែនសុខ ក្នុងរាជធានីភ្នំពេញ មានជនភៀសខ្លួន ម៉ុងតាញ៉ា ចំនួន ៧៦ នាក់កំពុងស្នាក់នៅ ដើម្បីរង់ចាំការបំពេញបែបបទ ក្នុងនោះមាន៦២នាក់ត្រូវបញ្ជាក់ថា មានលទ្ធភាពគ្រប់គ្រាន់ដែលអាចទៅរស់នៅប្រទេសទី៣។ ករណីនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដាក់ក្តីព្រួយបារម្ភថា តើអ្នកទាំង៦២ នាក់នោះមានស្ថានភាពយ៉ាងណា នៅពេលដែលជុំរំនេះបិទទ្វារ។នៅខណៈនេះ លោក អ៊ូ វីរៈ ប្រធាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា គោរពកាតព្វកិច្ចអន្តរជាតិរបស់
ខ្លួន ក្នុងការគោរពសិទ្ធិមនុស្ស ហើយងាកអោយឆ្ងាយពីការដាក់ជីវិតមនុស្សអោយស្ថិតក្នុងគ្រោះថ្នាក់។ ហេតុនេះគួរតែរដ្ឋាភិបាលទុកពេលអោយមន្រ្តីអង្គការសហប្រជាជាតិបញ្ចប់ការងារវាយតម្លៃជនភៀស
ខ្លួននៅក្នុងជុំរំ និងអាចអោយជនភៀសខ្លួន ម៉ុងតាញ៉ាទាំង ៦២ នាក់ បានទៅកាន់ប្រទេសទីបីរួចរាល់។
No comments:
Post a Comment
yes