អិនជីអូ ចំនួន១៧០ស្វែងរកការគាំទ្រ
គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល
អង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន១៧០ ដែលមានទាំងអង្គការជាតិ និងអន្តរជាតិនៅថ្ងៃទី០៤ ខែមករា បានបើកការពិភាក្សាគ្នាពីច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅមជ្ឈមណ្ឌល
ភីជីស៊ីធី ដែលមានសមាជិកចូលរួមប្រមាណជិត៤០០នាក់។ កិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្តី
ព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការ សមាគមទាំង១៧០ គឺក្នុងគោលបំណងដើម្បី
ពិនិត្យលើយោបល់ពីថ្នាក់ជាតិ និងថា្នក់ក្រោមជាតិ និងដើម្បីរៀបចំសេចក្តីព្រាងមួយបញ្ឆាក់ពីជំហរ
និងការព្រួយបារម្ភរបស់អង្គការមិនមែនរដ្ឋាភិបាលដើម្បីដាក់ជូនទៅរាជរដ្ឋាភិបាល និងសហគមន៏
ផ្តល់ជំនួយអោយបានមុនកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ ដែលរៀប
ចំដោយក្រសួងមហាផ្ទៃ។ យោងតាមរបាយការណ៏រួមស្តីពី យោបល់ និងអនុសាសន៏ចំពោះសេចក្តី
ព្រាងច្បាប់ស្តីពី សមាគមន៏ និងអង្គការមិនមែនរដ្ឋាភិបាល ដេលរៀបចំដោយគណៈកម្មាធិការ
សហប្រតិបត្តិការដើម្បីកម្ពុជា បានបង្ហាញពីការព្រួយបារម្ភផងដែរចំពោះសេចក្តីព្រាងច្បាប់នោះ។
ដោយអង្គការ សមាគមន៏ ក្រៅរដ្ឋាភិបាលស្វះស្វែងរកការគាំទ្រជារួមលើជំហររបស់អង្គការមិនមែនរដ្ឋា
ភិបាល ព្រមទាំងចែករំលែកអំពីការព្រួយបារម្ភជារួមប្រាប់សហគមន៏អ្នកផ្តល់ជំនួយ។ហើយកិច្ចប្រជុំនេះ
គឺជាកាលានុវត្តភាពមួយផងដែរដើម្បីស្វែងយល់ពីទស្សនទាននិងជំហររបស់ដៃគូរអភិវឌ្ឍន៏ដែលនិង
ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១។ របាយការណ៏បានលើក
ឡើងថា ផលវិបាកដែលកើតចេញពីច្បាប់នេះគឺការថយចុះនូវមូលនិធិសម្រាប់ការអភិវឌ្ឍន៏គម្រោង
សំខាន់ៗជាច្រើនដែលកំពុងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៅពេលបច្ចុប្បន្ន និងប្រភពមូល
និធិថ្មីទៀតសម្រាប់ការអភិវឌ្ឍន៏រយៈពេលវែង។ បន្ថែមពីផលប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាល
ក្នុងស្រុកនិងអន្តរជាតិ ច្បាប់នេះនិងប៉ះពាល់ដល់កម្មវិធីរបស់រដ្ឋាភិបាលផងដែរ។ សូមជម្រាបថា សេចក្តីព្រាងច្បាប់អង្គាការមិនមែនរដ្ឋាភិបាលបានចែងអំពីកាតព្វកិច្ចនៃការរាយការណ៏អំពីសកម្មភាព ស្ថានភាពនៃថវិកា និងផែនការសកម្មភាពមាត្រា១ បានបង្ហាញពីគោលដៅកំណត់បែបបទ និងល័ក្ខ
ខ័ណ្ឌនៃការបង្កើត ការចុះបញ្ឆី និងការធ្វើសកម្មភាពរបស់ អង្គការ សមាគមមិនមែនរដ្ឋាភិបាល
ក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជានៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕
No comments:
Post a Comment
yes