មេធាវីខ្មែរ២រូបការពារឲ្យជនជាតិថៃ៧នាក់
ដែលចូលមកស៊ើបការក្នុងដីទីលានយោធា
ជនជាតិថៃចំនួន៧នាក់ដែលតុលាការកម្ពុជាចោទប្រកាន់កាលពីថ្ងៃទី៣០ ធ្នូ ពីបទឆ្លងដែនខុសច្បាប់ និងចូលទីលានយោធាមានបំណងទុច្ចរិតកាលពីថ្ងៃទី២៩ ធ្នូ នៅភូមិសាស្ត្រជ័យជោគ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានមេធាវីការពារក្តីអោយហើយ ។ ប្រភពព័ត៏មានច្បាស់ការបាន
ទម្លាយអោយដឹងថា មេធាវីកម្ពុជាពីរនាក់ ត្រូវបានជ្រើសរើសសម្រាប់ការពារក្តីអោយជនជាតិថៃចំនួន៧នាក់់។ ដោយលោកមេធាវី ប៉ិច វិច្ឆិកា ការពារអោយជនជាតិថៃ៤នាក់ ក្នុងនោះមាន លោក វីរៈ ស៊ុបក្វាមឃីត សមាជិកក្រុមអាវលឿង។ ចំណែកលោកមេធាវី រស់ អូន ការពារអោយជនជាតិថៃចំនួន៣នាក់ក្នុងនោះមាន លោក ផានិច វីឃីតស្រេត សមាជិកសភាថៃ។ មេធាវី ប៉ិច វិច្ឆិកា និងមេធាវី រស់ អូន មិនអាចសុំការអត្ថាធិប្បាយបានទេ៕
No comments:
Post a Comment
yes