ស្លាកគណបក្ស សម រង្ស៊ី នៅខេត្ត កំពង់ចាម ត្រូវបាន
ទម្លាក់ជាបន្តបន្ទាប់
ស្លាកគណបក្ស សម រង្ស៊ី នៅក្នុងខេត្តកំពង់ចាមត្រូវបានសកម្មជនទម្លាក់ជាបន្តបន្ទាប់ ដោយសារតែពួកគេមិនពេញចិត្តបំពោះទង្វើរបស់ថ្នាក់ដឹកនាំគណបក្ស។
បើតាមមន្ត្រីគណបក្ស សម រង្ស៊ី នៅស្រុកត្បូងឃ្មុំ បានប្រាបឲ្យដឹងថានៅថ្ងៃទី២៤ មិនា នេះសកម្មជនគណបក្ស សម រង្ស៊ី បានធ្វើការទម្លាក់ស្លាកគណ
បក្ស និងបាននាំគ្នាទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សថែមទៀតផង។
ជំទប់ទី១ឃុំទន្លេបិតស្រុកត្បូងឃ្មុំខេត្តកំពង់ចាមលោកកែតវុទ្ធីបានអោយដឹង
ថាមូលដែលលោកទម្លាក់ស្លាកគណបក្សសមរង្ស៊ីចោលដោយសារតែ
ថ្នាក់ដឹកនាំគណបក្សមិនបានគោរពគោលការណ៏របស់បក្សនិងប្រកាន់
បក្ខពួក។ បន្ទាប់ពីទម្លាក់ស្លាកគណបក្សគឺលោកនិងទៅចូលរួមជាមួយ
គណបក្ស សិទ្ធិមនុស្សវិញ។
សូមជម្រាបថាការទម្លាក់ស្លាកគណបក្សសមរង្ស៊ីនៅខេត្តកំពង់ចាមជាបន្តបន្ទាប់គឺបន្ទាប់ពីគណបក្ស សម រង្ស៊ីបានបណ្តេញលោកម៉ៅមុនីវណ្ណ ប្រធាន
ក្រុមការងារនិងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមចេញពីបក្ស កាលពីថ្ងៃទី២២ មិនាឆ្នាំ២០១១។
គួរបញ្ឆាក់ថា លោកម៉ៅមុនីវណ្ណបន្ទាប់ពីគណបក្សបណ្តេញចេញពីបក្សលោកបានផ្តាច់ខ្លួនទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខានិងបានដឹកនាំសមាជិកដែលគាំទ្រលោកជិត២០នាក់ ទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្សផងដែរ ៕
No comments:
Post a Comment
yes