លោក សម រង្ស៊ី ត្រូវបានតុលាការសាលាដំបូង
រាជធានីភ្នំពេញ កោះហៅជាថ្មីម្តងទៀត
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkgntXcTMujFjAxGbgs7CvLTAyF6KlFl_ObBmkXk3YDTpWyPs0IJkiVOOvJnGc-xnvhJB1L5x_FtJuNFLwbRde1gJtZk0iUoLsvLMjbN54LyoYj_CdlEeoWyivihnbU92BidIvXsZRd_g6/s320/Sam%252BRainsy.jpg)
ត្រូវបានលោក ឯក ឆេងហួត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសារដីកាកោះហៅឲ្យចូលខ្លួន មកកាន់សាលាដំបូងរាជធានី
ភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២១១ វេលាម៉ោង២និង៣០នាទី រសៀលជាកំហិតដើម្បីសវនាការ ។
នៅក្នុងដីកាដែលចេញដោយលោក ឯក ឆេងហួត តំណាងអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញបានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌ
លេខ៦៩២ ចុះថ្ងៃទី២២ ខែ០៤ ឆ្នាំ២០០៨ ដែលមានឈោ្មះ សម រង្ស៊ី ភេទប្រុស អាយុ៦០ឆ្នាំ សញ្ជាតិខ្មែរ ជាប់ចោទពីបទ បរិហាកេរ្តិ៏ និង ផ្សាយព័ត៌មានមិនពិត ប្រព្រឹត្តនៅ ចំណុចសារ មន្ទីរជើងឯក សង្កាត់ ដង្កោក្រុងភ្នំពេញកាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០០៨ដែលត្រូវផ្តន្ទាទោសតាមមាត្រា៦៣ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មមាត្រា៦៣ច្បាប់ព្រហ្មទណ្ឌអន្តរកាលនិងមាត្រា៦២នៃច្បាប់
ព្រហ្មទណ្ឌអន្តរកាល។
No comments:
Post a Comment
yes