សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 2, 2011


ក្រុមអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ស្នើសុំអោយ

លោក ហេង សំរិន ប្រកាសផ្តល់អភ័យឯកសិទ្ធិសភា

ជូនលោកស្រី មូរ សុខហួរ វិញនិងសុំឲ្យមានការ

គោរពសិទ្ធិតំណាងរាស្រ្តឲ្យបានត្រឹមត្រូវ

​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម រង្ស៊ី​ចំនួន​១៧រូប​បាន​ធ្វើ​លិខិត​ជូន លោក​ហេង​សំរិន​ប្រធាន​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​០១​ខែមេសា​សូមប្រកាស ផ្តល់​អភ័យ​ឯក​សិទ្ធ​សភា​ជូន​លោក​ស្រី​មូរ​សុខហួរ​វិញ​និង​សុំ​ឲ្យ​មាន ការ​គោរព​សិទ្ធិ​តំណាង​រាស្រ្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ​


​នៅ​ក្នុង​លិខិត​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី​ទាំង១៧​រូប​បាន​ចោទ ប្រកាន់​ទៅ លើ​គណៈកម្មការ​អចិន្រ្តៃ​រដ្ឋ​សភា​នីតិកាលទី​៤​ដែល​គ្រប់​គ្រង​ដោយ​គនបក្ស​ប្រជា​ជន​កម្ពុជា​តែ​ម្នាក់​ឯង​បាន​ក្លាយ​ទៅ​ជា​ស្ថាប័ន​ប្រ កាន់​បក្ស​ប្រើ​អំណាច​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​និង​ពុំ​បាន​គោ​រព​ឆន្ទះ ប្រ​ជា​ពល​រដ្ឋ​​ដោយ​ធ្វើ​ការ​ព្យួរ​និង​ដក​អភ័យ​ឯក​សិទ្ធិ​សភា​ពី​អ្នក តំណាង​រាស្រ្ត​គណបក្ស​ផ្សេង​ដោយ​ស្រួល​និង​គ្មាន​មូល​ដ្ឋាន​ដោយ​គ្រាន់​ តែ​មាន​រឿង​បន្តិច​បន្តួច​។ ​


​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​សម​រង្ស៊ី​បាន​ចោទ​ទៀត​ថា​រដ្ឋ​សភា ត្រូវ​បាន​និង​កំពុង​ប្រើ​ប្រាស់​ជា​ឧបករណ៏​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​សំរាប់ ផ្តល់​អំណាច​ឥតគណនា​និង​គ្រប់​បែប​យ៉ាង​អោយ​រាជរដ្ឋា​ភិបាល​ក្នុង​ការ ប្រព្រឹត្ត​គ្មាន​លក្ខ័ណ្ឌ​និង​គ្មាន​ការ​ត្រួត​ពិនិត្យ​នូវ​សកម្ម​ភាព​ទាំង​ឡាយ​៕​


No comments:

Post a Comment

yes