តុលាការរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោស
លោក សម រង្ស៊ី ចំនួន២ឆ្នាំ និងពិន័យ៨លានរៀល

សូមជំរាបផងដែរថាការសម្រេចផ្តន្ទាទោសនេះ ដោយតុលាការយល់ឃើញថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០០៨ គណបក្សសម រង្ស៊ី បានធ្វើពិធីបង្សុកូលមួយ ដោយលោកសម រង្ស៊ី បានថ្លែងថា លោកហោ ណាំហុង ជាអតីតមេគុកបឹងត្របែក។ ការធ្វើជាមេគុកបឹងត្របែកមិនមែនជាចៃដន្យទេ គឺជាការផ្តល់ សិទ្ធិអំណាចដោយមេដឹកនាំខ្មែរក្រហម។ មេគុកមានអំណាចខ្លាំងណាស់។ ដូច្នេះហើយទើបគេមិន ចង់ឲ្យកាត់ទោសមេខ្មែរក្រហម និងយោងទៅលើសាលក្រមរបស់តុលាការទីក្រុងប៉ារីសប្រទេសបារាំងកាលពី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១០ បានសម្រេចឲ្យលោកសម រង្ស៊ី មានទោសនៅក្នុងបទបរិហារកេរ្តិ៍ ដោយតម្រូវឲ្យលោកសម រង្ស៊ី សងប្រាក់លោកហោ ណាំហុង១អឺរ៉ូ។
No comments:
Post a Comment
yes