ប្រធានអាស៊ានលុបចោលដំណើរមកកាន់កម្ពុជានិងថៃ
និងជាប្រធានអាស៊ានបច្ចុប្បន្ន
មន្រ្តីក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ដំណើរមកកាន់ប្រទេសកម្ពុជា និងប្រទេសថៃរបស់ប្រធានអាស៊ាន និងជារដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីដែលគ្រោងធ្វើនៅថ្ងៃ ចន្ទនេះ ត្រូវបានពន្យារពេល។
លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់បណ្តាញ ព័ត៌មានក្នុងស្រុកថា លោក ម៉ាទី ណាតាឡេហ្គាវ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានធ្វើការជូនដំណឹងសុំលើកពេលដំណើរមកកាន់ប្រទេសកម្ពុជាវិញ ដែលតាមការគ្រោងទុកលោកនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានិងថៃ នៅថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជូនអ្នកសង្កេតការណ៏ជាតិ ឥណ្ឌូនេស៊ីមកកាន់តំបន់មានជម្លោះ។
ការលុបចោលដំណើរមកកាន់កម្ពុជាលើកនេះ ត្រូវបានក្រុមអ្នកវិភាគនយោបាយមួយចំនួនលើកឡើងថា វាគឺបង្ហាញពីការគ្មានសមត្ថភាព របស់អាស៊ាន ក្នុងការដោះស្រាយជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ។
ទោះជាយ៉ាងណាក៏ដោយជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំងបីប្រទេស គឺថៃ កម្ពុជា និងឥណ្ឌូនេស៊ី ត្រូវគេរំពឹងថានឹងមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងប្រព្រឹត្តិទៅនៅទីក្រុងហ្សាកាតា នាថ្ងៃទី៧-៨ ឧសភា ឆ្នាំ២០១១ខាងមុខនេះ៕
ពីគេហទំព័រ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes