តុលាការវៀតណាមប្រកាសសាលក្រមឲ្យ
លោក ចៅ ហេន ជាប់គុក ២ ឆ្នាំ
តុលាការ ប្រជាជន វៀតណាម ខេត្តមាត់ជ្រូក (An Giang) បាន ប្រកាស សាល ក្រម ឲ្យ លោក ចៅ ហេន អាយុ ៥៧ ឆ្នាំ ជាប់ គុក ២ ឆ្នាំ នៅថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែមីនា បន្ទាប់ ពី លោក ចៅ ហេន ត្រូវ បាន នគរ បាល វៀតណាម ចាប់ ដាក់ គុក អស់ រយៈ ពេល ជាង ៣ ខែ មក ។ ការ ចាប់ ខ្លួន លោក ចៅ ហេន ដាក់គុក នេះ បន្ទាប់ ពី រូប លោក និង ប្រពន្ធ ឈ្មោះ នាង ផួន (Neang Phuon) បាន ធ្វើ គេហនិវត្ត ពី ទី ក្រុងបាងកក់ ប្រទេសថៃ ទៅកាន់ ផ្ទះរបស់ខ្លួននៅក្នុងឃុំចៅឡាំង (Chua Lang) ស្រុកស្វាយទង (Tri Ton) ខេត្តមាត់ជ្រូក (An Giang) ដែនដីកម្ពុជាក្រោម កាលពីថ្ងៃ ទី ១៧ ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅនេះ បន្ទាប់ ពី UNHCR ប្រចាំប្រទេសថៃ បដិសេធឋានៈជាជនភៀសខ្លួនរបស់គ្រួសារលោក ។
អ្នកស្រីនាងផួន ត្រួវជាប្រពន្ធរបស់លោក ចៅ ហេន បានប្រាប់ សារព័ត៌មាន ព្រៃនគរ ថាប្តីរបស់គាត់ត្រូវបានតុលាការប្រជាជននៃបក្សកុម្មុយនិស្តវៀតណាមកាត់ទោសឲ្យជាប់ គុក ២ ឆ្នាំ ពីបទធ្វើអ្វីមួយដែលអាជ្ញាធរវៀតណាមចាត់ទុកថា «ធ្វើឲ្យខូចខាតសណ្តាប់ ធ្នាប់សាធារណៈ » ។
អ្នកស្រីនាងផួន បានបន្តទៀតថា នៅក្នុងមន្ទីកាត់ទោសនោះ ប្តីរបស់ខ្លួន [លោក ចៅ ហេន] សន្លប់បាត់ស្មារតីជាច្រើនលើក និងសុខភាពរបស់លោក ចៅ ហេន មាន សភាពទ្រុឌទ្រោមយ៉ាងខ្លាំង សូម្បីប្រពន្ធ និងសាច់ញាតិរបស់ខ្លួន គាត់ចំណាំមិន បានផង ។
លោក ចៅ ហេន ជាអ្នកធ្លាប់បានដឹកនាំពលរដ្ឋខ្មែរក្រោមជាច្រើនគ្រួសារធ្វើបាតុកម្ម នៅខេត្តមាត់ជ្រូក ដើម្បីទាមទារឲ្យអាជ្ញាធរវៀតណាមសងដីកេរដូនតារបស់ខ្លួនមកវិញ តែត្រូវបានអាជ្ញាធរវៀតណាមចេញដីកាចាប់ខ្លួន ហើយបណ្តាលឲ្យលោកនិងគ្រួសារ បានភៀសខ្លួនទៅប្រទេសកម្ពុជា និង ប្រទេសថៃអស់មួយរយៈហើយបានសុំសិទ្ធិជ្រក កោននៅក្នុងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស ខ្លួន (UNHCR) តែត្រូវបានបដិសេធ ៕
ពីសារព័ត៌មាន៖ ព្រៃនគរ
No comments:
Post a Comment
yes