សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 6, 2011

សកម្មជនខ្វែងយោបល់ ២ នាក់ទៀតត្រូវបានចាប់ខ្លួន

នៅវៀតណាម
ដោយ ថាច់ ជំរឿន /Prey Nokor News
លោក ឡេ ហ្វុក វឹង (Lê Quốc Quân) និង លោក ផាម ហុង ស៊ើង ( Phạm Hồng Sơn) ត្រូវ បាន អាជ្ញាធរ វៀតណាម ចាប់ ខ្លួន កាល ពីថ្ងៃទី ០៤ ខែមេសា កន្លង ទៅ នេះ នៅ មុខ អាគារ តុលាការ ប្រជាជន យួន នៅ ទី ក្រុងហាណូយ ក្នុង អំឡុង ពេល សាលា ក្តី តុលាការ ប្រ ជា ជន យួន នៃ បក្ស កុម្មុយ និស្ត វៀត ណាម ធ្វើ ការ ជំនំ ជម្រះ លើ ករណី លោក កូវ ហ្វី ហាវូ ។
លោក ឡេ ហ្វុក វឹង (Lê Quốc Quân) (ឆ្វេង) និង លោក ផាម ហុង ស៊ើង ។

រូបថតៈ BBC

ប្រភព ព័ត៌ មាន ទី ភ្នាក់ ងារ ព័ត៌មាន AFP បាន ឲ្យ ដឹង ថា រហូត មក ដល់ ថ្ងៃទី ០៥ ខែមេសា ម្សិល មិញ នេះ សកម្ម ជន ទាំង ២ រូប នេះ នៅ មិន ទាន់ ត្រូវ បាន នគរ បាល វៀត ណាម ដោះ លែង នៅ ឡើយ ទេ ។


លោក ផាម ហុង ស៊ើង ជា វេជ្ជ បណ្ឌិត ធ្លាប់ ត្រូវ បាន រដ្ឋាភិបាល វៀតណាម ចាប់ ខ្លួន ម្តង កាលពីឆ្នាំ ២០០២ ក្រោយ ពី លោក បាន បក ប្រែ ឯកសារ មួយ មាន ចំណង ជើងថា «លទ្ធិប្រ ជា ធិប តេយ្យ ជា អ្វី ?» ដែល បាន ចេញ ផ្សាយ នៅ លើ គេហ ទំព័រ ក្រសួង ការបរ ទេសសហ រដ្ឋអាមេរិក ។ ក្រោយ មក លោក ត្រូវ បាន តុលា ការ ប្រជា ជន វៀតណាម កាត់ ទោស ឲ្យ ជាប់ គុក ៤ ឆ្នាំ និង ៣ ឆ្នាំ ឃុំ ឃាំង ក្នុង ផ្ទះ ។


លោក ឡេ ហ្វឹក វឹង ជាមេធាវី ធ្លាប់ បាន ជា បើ គុក បក្សកុម្មុយ និស្ត យួន អស់ ៤ ខែកាល ពីឆ្នាំ ២០០៧ ព្រោះ បាន ចោទ ប្រកាន់ ពី បទ ចូល រួម ធ្វើ សកម្មភាព នឹង ក្រុម អ្វី មួយ ដែល រដ្ឋា ភិបាល វៀត ណា ម អះ អាង ថា «មាន គោល បំណង ផ្តួល រំលំ រដ្ឋាភិ បាល សាធារណ រដ្ឋ សង្គម និយម វៀត ណាម » ។ លោក ត្រូវ បាន ចាប់ ខ្លួន ក្រោយ ពី លោក បាន ចូល រួម ក្នុង វគ្គ សិក្សា មួយ មាន រយៈ ពេល ៥ ខែ នៅ វិជ្ជា ស្ថាន ស្រាវ ជ្រាវ អំពី លទ្ធិ ប្រជា ធិតេយ្យ ក្នុង រដ្ឋធានី Washington សហ រដ្ឋ អាមេរិក ។


សូម បញ្ជាក់ ថា ខណៈ ដែល តុលា ការ ប្រជា ជន វៀត ណាម បើក អង្គ សវនា ការ ដើម្បី ជំនំ ជម្រះ ក្តី របស់ លោក កូវ ហ្វី ហា វូ កាល ពី ថ្ងៃចន្ទ ទី ៤ ខែមេសា កន្លង ទៅ នេះ អាជ្ញាធរ វៀតណាម បាន ដាក់ កង កម្លាំង នគរ បាល ការពារ សន្តិ សុខ នៅ ម្តុំ អាគារ សាលាក្តី យ៉ាង តឹង តែង បំផុត ក្នុង ពេល ប្រជា ពល រដ្ឋ ជា ច្រើន នាក់ បាន ជួប ជុំ គ្នា នៅ មុខ សាលា ក្តី នោះ ដើម្បី តាម ដាន អង្គសវនា ការ ។


លោក បណ្ឌិត កូវ ហ្វី ហា វូ (Cù Huy Hà Vũ) ជា សកម្ម ជន ខ្វែង យោ បល់ ជា មួយ រដ្ឋការ ក្រុង ហាណូយ និង ត្រូវ ជា កូន របស់ កម្មាភិ បាល បក្សកុម្មុយ និស្តយួនម្នាក់ឈ្មោះ កូវ ហ្វី កឹង (Cu Huy Can) ដែល បក្ស កុម្មុយ និស្ត វៀត ណាម ចាត់ ទុក គ្រួសារ មួយ នេះ ថា ជា គ្រួ សារ «មាន សគុណ ចំពោះ បក្ស និងរដ្ឋ» ។ នៅថ្ងៃទី ០៤ ខែមេសា តុលាការ ប្រជាជន នៃ របប បក្ស កុម្មុយ និស្ត យួន បាន កាត់ ទោស ឲ្យ លោក ជាប់ គុក ៧ ឆ្នាំ ពីបទ « ឃោសនា ប្រឆាំង រដ្ឋាភិបាល សាធារណ រដ្ឋ សង្គម និយម វៀតណាម » តាម មាត្រា ទី ៨៨ នៃច្បាប់ ព្រហ្មទណ្ឌ ។ ប្រភព ពីទី ភ្នាក់ សារ ព័ត៌ មាន បារាំង AFP បាន ឲ្យ ដឹងថា ករណី កាត់ ទោស លោក កូវ ហ្វី ហាវូ នេះ ជា រឿង នយោ បាយ មួយ ដែល ត្រូវ បាន មតិ ជាតិ និង អន្តរ ជាតិ យក ចិត្ត ទុក យ៉ាង ខ្លាំង ក្នុង បណ្តា ករណី កាត់ ទោស សកម្មជន ខ្វែង យោបល់ យួន ទាំង អស់ ក្នុង អំឡុង ពេល ប៉ុន្មាន ឆ្នាំ កន្លង ទៅ នេះ ។ ខាង ក្រោម នេះ ជា ខ្សែ វីដេអូ មួយ ផ្សាយ ដោយ VOA ជា ភាសា យួន អំពី ទិដ្ឋ ភាព ការ កាត់ ទោស លោក កូវ ហ្វី ហាវូ កាល ពីថ្ងៃទី ០៤ ខែមេសា កន្លង ទៅនេះ ៕



​ពីគេហទំព័រ ៖ ព្រៃនគរ

No comments:

Post a Comment

yes