នាយដែនជំរកសត្វព្រៃ២នាក់ត្រូវបានឃាត់ខ្លួន
នាយ ដែនជម្រកសត្វព្រៃស្នួលឈ្មោះតូច សុភី អាយុ ៣៤ឆ្នាំ និងឈ្មោះ មាសញឹម អាយុ ៣៧ឆ្នាំ ប្រធានគម្រោងតំបន់ការពារធម្មជាតិភ្នំព្រិចនៃក្រសួងបរិស្ថានដែល ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួននៅមុខទីស្ដីការក្រសួងបរិស្ថានកាលពីរសៀល ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១១ ត្រូវបានបញ្ជូនទៅតុលាការរាជធានីភ្នំពេញ នៅថ្ងៃទី៥ខែមេសាហើយតាមរយៈការផ្ទេរសមត្ថកិច្ច។ បើតាមសេចក្តីរាយការណ៏បានអោយដឹងថាមកដល់ថ្ងៃទី០៦ខែមេសា នេះមន្ត្រីទាំងពីរនាក់នោះកំពុងត្រូវបានបន្តធ្វើការសាកសួរបន្ថែមទៀត ពីសំណាក់ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ។ ការ ឃាត់ខ្លួនមន្ដ្រីទាំង២នាក់នេះធ្វើតាមដីកាបង្គាប់ឲ្យចូល ខ្លួនរបស់ចៅក្រមស៊ើបសួរតុលាការខេត្តក្រចេះ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅក្នុងដែនជម្រកស្នួល ។ មន្ដ្រីទាំង២នាក់នេះត្រូវបានចោទពីបទ"មិនប្តឹងបរិហារបទឧក្រិដ្ឋឬបទមជ្ឈិមដោយអ្នករាជការសាធារណៈជាអាទិ"មានន័យថាខ្លួនជាសមត្ថកិច្ចឃើញបទល្មើសឬក៏ដឹងបទល្មើសកើតឡើងនិងកំពុង កើតឡើងនៅក្នុងដែនគ្រប់គ្រងរបស់ខ្លួនមិនមានវិធានការបង្រ្កាបទប់ស្កាត់ ឬបើសិនខ្លួនមិនអាចមានលទ្ធភាពបង្រ្កាបត្រូវរាយការណ៏ទៅស្ថាប័នសមត្ថកិច្ចណាមួយដើម្បីមានវិធានការដែលបានប្រព្រឹត្តនៅ ខេត្តក្រចេះកាលពីថ្ងៃទី១៧-២៣ ខែមករា ឆ្នាំ២០១១។ ដោយឡែកឈ្មោះ តូច សុភី ត្រូវបានចោទមួយករណីផ្សេងទៀតគឺការ កាន់កាប់អាវុធដោយគ្មានការអនុញ្ញតិ ៕
No comments:
Post a Comment
yes