បែកធ្លាយលិខិត សយ សុភាព សុំអន្តរាគមន៏
ពីលោក ហ៊ុន សែន
បន្ទាប់ពីបែកធ្លាយឯកសារសំងាត់នៃការសន្ទនាគ្នារវាងលោកកឹម សុខា
ជាមួយលោក ហ៊ុន សែន
ឯកសារចំនួន២ទំព័ររបស់លោក សយសុភាពអគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអំពិលនិងជាភ្នាក់ងារទូរទស្សន៏បាយ័នផ្ញើរទៅលោកហ៊ុនសែននាយករដ្ឋមន្រ្តីខ្មែរកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០១១រាយការណ៏ពីជម្លោះរវាងឧកញ្ញ៉ាសៀងចាន់ហេងឧកញ្ញ៉ាលឹមប៊ុនហេងអគ្គនាយកក្រុមហ៊ុនឡូរ៉ង់អ៊ិមផតអ៊ិចផតនិងលោក ទូច គង្គាអ្នកគ្រប់គ្រងកាសែតនគរវត្តក្នុងរឿងវិទ្យុការបែកធ្លាយឯកសារនេះគឺបន្ទាប់ ពីលោក សយសុភាពបានធ្វើអត្ថាធិប្បាយអំពីបញ្ហា ខាងលើនេះនៅទូរទស្សន៏បាយ័នកាលពីយប់ថ្ងៃទី
៣០ឧសភា២០១១។លិខិតរបស់លោកសយសុភាពរាយការណ៏ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុនសែននោះត្រូវបានចារត្រឡប់មកវិញដោយលោកហ៊ុនសែនថា៖« ខ្ញុំសុំមិនលូកលាន់ជា មួយបញ្ហាទាំងអស់នេះទេសុំដោះស្រាយ
ដោយខ្លួនឯងចុះ»។សូមជម្រាបថាកាលពិថ្ងៃទី២៩ឧសភា២០១១លោកសយសុភាពបានបញ្ចេញឯកសារសំងាត់នៃការសន្ទនាគ្នារវាងលោកនាយករដ្ឋមន្រ្តី
ហ៊ុនសែនជាមួយនិងលោកកឹមសុខាប្រធានគណបក្សសិទ្ធិមនុស្សរឿងបង្កើតគណបក្សសិទ្ធិមនុស្ស។ហើយបន្ទាប់ពីបញ្ចេញឯកសារនេះបានប៉ុន្មានថ្ងៃក៏បែកធ្លាយលិខិតរបស់លោកសយសុភាពរាយការណ៏ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុនសែនវិញម្តង។សូមអានខ្លឹមសារនេះទាំងស្រុងដែលលោកសយសុភាពរាយការណ៏ទៅលោកនាយករដ្ឋមន្រ្តីហ៊ុនសែន
No comments:
Post a Comment
yes