សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 18, 2011


បក្សប្រឆាំងប្រាប់ទូតអង់គ្លេសពីបញ្ហាប្រជាធិបតេយ្យ

និងសិទ្ធិមនុស្សនៅកម្ពុជា

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី


ក្រុម​មន្រ្ដី​គណបក្ស​សម​រង្ស៊ី​នៅ​ព្រឹក​ថ្ងៃទី១៨ ឧសភា នេះ បាន​ជួប​ជាមួយក្រុម​មន្រ្ដី​ស្ថាន​ទូត​ប្រទេស​អង់គ្លេស​នៅ​ទីស្នាក់ការ​ធំ​ របស់​ខ្លួន​ឯ​សង្កាត់​ទន្លេ​បាសាក់​ខណ្ឌ​ចំការមន​ ដែល​ជំនួប​នោះ​បាន​ផ្ដោត​សំខាន់​លើ​បញ្ហា​ប្រជាធិប តេយ្យ​និង​ការ​រំលោភ​ សិទ្ធិ​មនុស្ស​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សម​រង្ស៊ី​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយ​ការណ៍​ ព័ត៌មាន​ថា គណ​បក្ស​សម​រង្ស៊ី​បាន​ប្រាប់​ស្ថាន​ទូត​អង់គ្លេស​ពីបញ្ហា​មួយ​ចំនួន​ដូច​ ជា អតុល្យភាព​អំណាច​នៅ​ក្នុង​រដ្ឋសភា​ដែល​សម្លេង​ពី​បក្ស​ប្រឆាំង​ពុំត្រូវ​បាន ​បក្ស​កាន់​អំណាច​យក​ចិត្ដ​ទុក​ដាក់ ការ​រំលោភ​បំពានលើ​សិទ្ធិ​មនុស្ស​នៅ​តែ​បន្ដ​កើត​មាន​ក្នុង​កម្រិត​ ធ្ងន់ធ្ងរ។ ហើយ​បាន​ទាម​ទារ​ឲ្យ​ដាក់​ការ​ជម្រុញ​ទៅ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ពង្រឹង​ផ្នែក ​ទាំង​នេះ​ឡើង​វិញ។ ជាមួយ​គ្នា​ក្រុម​មន្រ្ដី​គណ​បក្ស​ប្រឆាំង​ក៏បាន​ស្នើ​សុំ​ឲ្យ​ទូត​អង់គ្លេស ជួយ​អន្តរាគមន៍​ផង​ដែរ​ដើម្បី​ឲ្យ​លោក សម រង្ស៊ី មេ​ដឹកនាំ​របស់​គេ​ដែល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​បក្ស​កាន់​អំណាច ហើយ​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្រៅប្រទេស​នោះ​បាន​វិល​ត្រឡប់​ចូល​ស្រុក​ វិញ៕


ពីគេហទំព័រ ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes