សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 20, 2011


សមាជិកសភាសហភាពអឺរ៉ុបថា នឹងនាំលោក សម រង្ស៊ី មកកម្ពុជាមុនពេលបោះឆ្នោត

លោកស្រី សេស៊ីល្យា វីកស្រ្ដូម សមាជិកសភាសហភាពអឺរ៉ុប

ក្នុងសន្និសីទកាសែត


លោកស្រី សេស៊ីល្យា វីកស្រ្ដូម បាន​និយាយ​ក្នុង​នាម​សមាជិក​សភា​សហភាព​អឺរ៉ុប​ថា គឺវា​ប្រាកដ​ច្បាស់​ហើយ​ថា លោកស្រី​នឹង​ធ្វើ​របាយ​ការណ៍​ប្រាប់​អង្គសភា​ស្ដីពី​គ្រោះថ្នាក់​ចំពោះ​ ដំណើរ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិ​បតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​នៅ​ពេល​ឃោសនា​បោះឆ្នោត​សកល​ វត្តមាន​របស់​លោក​ សម រង្ស៊ី នឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា។


​ជាមួយ​គ្នា​សមាជិក​សភា​ពី​សហគមន៍​អឺរ៉ុប​រូប​នេះ​ក៏បាន​បង្ហាញ​ក្ដីខ្វាយ​ខ្វល់​ផង​ដែរ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល ​កម្ពុជា ជាពិសេស​ការ​រំលោភ​បំពាន​យក​ដីធ្លី​ពី​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ទន់​ខ្សោយ។ ដែល​ទាំង​អស់​នេះ​ត្រូវ​បាន​លោកស្រី​លើក​ឡើង​ថា ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​សភា​សហភាព​អឺរ៉ុប​ពិចារណា​ក្នុង​ការ​ដាក់​សម្ពាធ​ ចំពោះ​ការ​នាំ​ផលិត​ផល​ ដែល​ក្នុង​នោះ​មាន​ផលិត​ផល​ពី​ផ្នែក​ឧស្សាហកម្ម​៩០ភាគ​រយ និង​កសិកម្ម​១០​ភាគរយ​ចូល​ក្នុង​ទីផ្សារ​អឺរ៉ុប​ជាមួយ​ការ​យក​ពន្ធ​ថ្លៃ​ និង​ទំនិញ​ខ្លះ​ត្រូវ​ព្យួរ​ជា​ការ​ព្រមាន​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស របស់​ពួក​គេ៕


​ពីសារព័ត៌មានសេរី

No comments:

Post a Comment

yes