សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 21, 2011


FBI ប្រចាំកម្ពុជា ព្រមានជនបរទេសទាំងឡាយណា


មានបំណងប្រព្រឹត្តបទល្មើសនៅកម្ពុជា



​តំណាង​អេហ្វ​បី​អាយ (FBI) អា​មេ​រិក​ប្រ​ចាំ​កម្ពុជា ព្រ​មាន​ដល់​ជន​ជាតិ​អា​មេ​រិក​ក៏​ដូច​ជា​ជន​ជាតិ​បរ​ទេស​ដ៏​ទៃ​ទៀត​ដែល​បាន​ប្រ​ព្រឹត្តិ​ឬ ប៉ុន​ប៉ង​ប្រ​ព្រឹត្ត​បទ​ល្មើស​នៅ​កម្ពុជា​នោះ គឺ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​ព្រោះ​ពេល​នេះ​កំលាំង FBI​និង​មន្ត្រី​នគរ បាល​ម្ពុជា​សហ​ការ​គ្នា​យ៉ាង ជិត ស្និត​ក្នុង​ការ​ទប់​ស្តាត់​បទ​ល្មើស​ទាំង​នោះ​។​


នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន​នៅ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ នៅ​ព្រឹក​ថ្ងៃ​សុក្រ​លោក ផាត​ទ្រីត គីបន​(Patric Gibons) តំណាង​FBI ប្រ​ចាំ​កម្ពុជា​ថ្លែង​ថា សហ​រដ្ឋ​អា​មេរិក និង​កម្ពុជា​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និត ក្នុង​បង្គ្រាប​បទ​ល្មើស​នានា ដូច​ការ​ជូញ​ដូរ​មនុស្ស ភេរវ​កម្ម ការជួញ​ដូរ​គ្រឿង​ញៀន​និង ការ​លាង​លុយ​កខ្វក់​ជា​ដើម​។ លោក​ថា ជន​បរ​ទេស​ទាំង​អស់ ពិ​សេស​ជន​ជាតិ​អា​មរិក​ត្រូវ​បញ្ឈប់​ការ​ប្រ​ព្រឹត្ត​ពី​អំពើ​ដែល​ផ្ទុយ​ពី​ច្បាប់​ទាំង នោះ​ជា​បន្ទាន់ ៖​“ ការ​ដែល​ខ្ញុំ​ចង់​ផ្ញើ​សារ​ទៅថា ជន​ជាតិ​អាមេរិក​កាំង​ណា​ដែល​គាត់​មាន​បំណងគឺ​ថា មក​ដល់​ស្រុក​ខ្មែរ​ហើយ គាត់អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​បាន​នោះ គឺ​ជា​ការ​យល់​ខុស គឺ​ការ​រួម​សហ​ការ​រវាង​រដ្ឋាភិបាល កម្ពុជា តាម​រយៈ​កង​នគរ​បាល​ជាតិ ជាមួយ​នឹង​ការិ​យាល័យ​FBI នោះ គឺ​មាន​លក្ខណៈ​ស្អិត​រមួត​ល្អ​ណាស់ ធ្វើ​អោយ​ការ​បង្រ្កាប​លើ​ករណី​ទាំង​អស់​ហ្នឹង គឺ​មាន​ការ​ទទួល​បាន​ជោគ​ជ័យ”។

No comments:

Post a Comment

yes