សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 21, 2011


ទៀ បាញ់ ថា សៀមបានយល់ព្រមទទួលយក

ក្រុមវាយតម្លៃរបស់ឥណ្ឌូណេស៊ីហើយ

ពីឆ្វេងទៅស្តាំ រដ្ឋមន្រ្តីការពារជាតិវៀតណាម Gen. Phung Quang Thanh,

រដ្ឋមន្រ្តីការពារជាតិសៀម Prawit Wongsuwon, រ

ដ្ឋមន្រ្តីការពារជាតិឥណ្ឌូណេស៊ី Purnomo Yusgiantoro

និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា ទៀ បាញ់ (រូប៖AP)

ភ្លាមៗ​នៅ​ពី​ព្រឹក​ថ្ងៃសៅរ៍​នេះ បន្ទាប់​ចុះពី​លើ​យន្តហោះ​វិល​ត្រឡប់​ពី​ការ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា​ប្រទេស​ ឥណ្ឌូណេស៊ី ទៀ បាញ់ រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ​របស់​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ ថា ភាគី​សៀម​បាន​យល់​ព្រម​ទទួល​យក​ក្រុម​វាយ​តម្លៃ​របស់​ឥណ្ឌូណេស៊ី​ទៅ​កាន់​ តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ប្រទេសទាំង​ពីរ​ហើយ។


ជាមួយ​សេចក្ដី​ថ្លែង​លើក​ឡើង​ពី​ជោគជ័យ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្ដី ក្រសួង​ការពារ​ជាតិ​អាស៊ាន​លើក​ទី៥​ដែល​មាន​ការ​ព្រមព្រៀង​គ្នា​បង្កើត​ឲ្យ ​មាន​ប្រព័ន្ធ​សន្តិសុខ​ក្នុង​តំបន់​ទប់​ស្កាត់​អំពើ​ឆ្លងដែន​និង​កិច្ច​សហ​ ប្រតិបត្តិការ​លើ​ផ្នែក​យោធា​រវាង​ប្រទេស​អាស៊ាន​ទាំង​១០​ជា​សមាជិក​នោះ រដ្ឋមន្រ្ដីក្រសួង

ការពារ​ជាតិ​ខ្មែរ​រូប​នេះ​ក៏​នូវ​បាន​លើក​ឡើង​ផង​ដែរ​ ពី​ការ​ជួប​ពិភា

ក្សា​គ្នា​ដោយ​ឡែក​ជា​មួយ​រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ​ សៀម​ ប្រាវីត វង្ស​សាវ៉ុន ស្ដីពី​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។


ទៀ បាញ់ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ភាគី​សៀម​នៅ​ពេល​នេះបាន​យល់​ព្រម​ទទួល​យក​ក្រុម​វាយ​តម្លៃ​របស់​ឥណ្ឌូណេស៊ី ​ទៅ​កាន់​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ប្រទេស​ទាំង​ពីរ​ហើយ។ ប៉ុន្ដែ​ត្រង់​ការ​បញ្ជូន​មក​នៅ​ពេល​ណានោះ​វាជា​រឿង​របស់​ឥណ្ឌូណេស៊ី។ ពាក់ព័ន្ធ​បញ្ហា​នៅប្រាសាទ​តាមាន់​និង​តា​ក្របី នៃ​ខេត្ដ​ឧត្ដរមានជ័យ​ជាប់​ខេត្ដ​សុរិន្ទ​សៀម ទីដែល​មាន​ការ​វាយ​ប្រហារ​គ្នា​ខ្លាំង​ក្លា​រវាង​កង​ទ័ព នៃ​ប្រទេស​ទាំង​ពីរ​កាល​ពីចុង​ខែ​មេសា​កន្លង​ទៅ​ថ្មីៗ ត្រូវ​បាន​រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ​ខ្មែរ​រូប​នេះ​លើក​ឡើង​ថា ចំពោះ​សំណុំ​រឿង​នេះ​នឹង​លើក​យក​ទៅ​ពិភាក្សា​គ្នា​ដោយ​ឡែក​រវាង​ប្រទេស​ទាំង ​ពីរ​ក្នុង​កិច្ច​ប្រជុំ​ព្រំដែន​ទូទៅ (JBC) នា​ពេល​ខាង​មុខ៕

ពីសារប័ត៌មានសេរី

No comments:

Post a Comment

yes