សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 8, 2011


ចំនួនអ្នកស្លាប់កើនឡើងដល់ ៤៩ នាក់ ក្នុងការធ្វើ

បាតុកម្មរបស់ជនជាតិ Hmong នៅវៀតណាម



ដោយ សឺង មាលា/Prey Nokor News


ថ្ងៃនេះ ទី ០៧ ខែឧសភា មជ្ឈមណ្ឌលវិ ភាគ គោល នយោបាយ ពលដ្ឋ (CPPA) ជា អង្គការ ធ្វើ ចលនា ដើម្បី សិទ្ធិមនុស្ស ដែល មាន ទៅតាំង នៅ រដ្ឋធានី Washington សហរដ្ឋ អាមេរិក បាន ចេញ របាយការណ៍ ឲ្យដឹងថា យ៉ាង ហោច មាន ជនជាតិ Hmong ចំនួន ២១ នាក់ បាន ស្លាប់ ក្នុង បណ្តា អ្នក ដែល បាន ស្លាប់ទាំង ៤៩ នាក់ ចាប់ តាំង ពីថ្ងៃ ដែល មាន ការបង្ក្រាប ដោយ ហិង្សា ពីសំណាក់ កង ទ័ព វៀតណាម ទៅលើ ក្រុម បាតុករ របស់ ជនជាតិ Hmong នៅ ខេត្ត ដៀង បៀង ( Điện Biên) ភាគ ខាង ជើង នៃ ប្រទេស វៀតណាម ។ ព្រឹត្តិការណ៍ បាតុកម្មនេះ បាន កើត ឡើង ចាប់ ពី ថ្ងៃទី ៣០ ខែ មេសា មក ហើយ អាជ្ញាធរ វៀត ណាម បាន បង្កើន កម្លាំង កង ទ័ព ចូល ទៅ តំបន់ មួយ នេះ ជា បន្ត បន្ទាប់ ។


កុមារជនជាតិ Hmong នៅភាគខាងជើងប្រទេសវៀតណាម ។ រូបថតៈ Aljazeera


កាល ពី ថ្ងៃ ម្សិលទី ០៦ ខែឧសភា មជ្ឈមណ្ឌល វិភាគ គោល នយោបាយ ពលដ្ឋ បាន ឲ្យ ដឹង យ៉ាង ហោច មាន ក្រុម បាតុករ ជនជាតិ Hmong ចំនួន ២១ នាក់ស្លាប់ និង រាប់ រយ នាក់ ត្រូវ បាន បាត់ ខ្លួន ។

លោកស្រី Christy Lee នាយិកា គ្រប់ គ្រង ឯក សារ ជន ជាតិ Hmong នៃ មជ្ឈមណ្ឌល វិភាគ គោល នយោបាយ ពលដ្ឋ (CPPA) បាន ឲ្យ ដឹងថា ថ្ងៃនេះ កង ទ័ពវៀត ណាម បាន សម្លាប់ ជន ជាតិ Hmong ចំនួន ២១ នាក់ ថែមទៀត ហើយ មួយ ចំនួន ត្រូវ រង របួស និង ត្រូវ បាន ចាប់ ខ្លួន រាប់ រយនាក់ ។ ប្រភព ពី ជន រង គ្រោះ នៅ ក្នុង ព្រឹត្តិការណ៍ បាតុ កម្ម មួយ នេះ បាន ឲ្យ ដឹងថា បច្ចុប្បន្ន មាន ស្ត្រី ជន ជាតិ Hmong ម្នាក់ ត្រូវ បាន រង គ្រោះ យ៉ាង ធ្ងន់ធ្ងរ ដោយ គ្រាប់ កាំ ភ្លើង AK /47 និង ចំពុះ ទុង របស់ កង ទ័ព វៀតណាម ។


លោកស្រី Christy Lee បាន មាន ប្រសាសន៍ ថា រដ្ឋការ ក្រុង ហាណូយ បាន ចោទ ប្រកាន់ ជនជាតិ Hmong អំពី បទ ថា បាន នាំ គ្នា ចូល រួម ក្នុង ការ ធ្វើ បាតុកម្ម និង ជួប ជុំ គ្នា ហើយ កង ទ័ព វៀត ណាម បាន បង្កើន រថក្រោះ និង រថយន្តបន្ទុក (truck) មក ចាប់ និង ដឹក ក្រុមបាតុករ ជនជាតិ Hmong ទៅឃុំ ឃាំងនៅ តំបន់ ណា មួយ ក្នុង ប្រទេស វៀតណាម និង លាវ ដែល ក្រុម ជនជាតិ Hmong ទាំង នេះ អាច ប្រឈម នឹង ការ ធ្វើ ទារុណកម្ម សម្លាប់ចោល និង យ៉ាង ហោច ណាស់ ក៏ ត្រូវ បាត់ ខ្លួន ។

ផែនទីបង្ហាញពីតំបន់កើតហេតុ ។ BBC


បច្ចុប្បន្ន មាន តែ មជ្ឈ មណ្ឌល វិភាគ គោល នយោបាយ ពលដ្ឋ (CPPA) ដែល ហ៊ាន អះអាង អំពី ចំនួន អ្នក ស្លាប់ អ្នក ត្រូវ របួស និង អ្នក ត្រូវ បាន គេ ចាប់ ខ្លួន នៅ ក្នុង ព្រឹត្តិការណ៍ បាតុ មកម្ម មួយ នេះ ។ តួ លេខ នេះ នៅ មិន ទាន់ មាន ការ ស៊ើ បអង្កេត និង ចេញ របាយការណ៍ ពី បណ្តា អង្គការ ឬ ស្ថាប័ន ឯករាជ្យ ណាមួយ ឡើយ ។ ក្នុង ខណៈ នេះដែរ អាជ្ញាធរ វៀតណាម មិន អនុញ្ញាត ឲ្យ អ្នក យកព័ត៌មាន បរទេស ចូល ទៅ ខេត្ត ដៀងបៀង(Điện Biên) តំបន់ ដែល កើត ហេតុ មួយ នេះ ឡើយ ដោយ បាន លើក ហេតុ ផល ថា ធាតុ អាកាស មិន អំណោយ ផល និង អាជ្ញាធរ មូល ដ្ឋាន កំពុង រៀប ចំ កម្ម វិធីអ្វី មួយ ដែល រដ្ឋការ ក្រុង ហាណូយ អះអាង ថា ទិ វាជ័យ ជំនះ ដៀង បៀង ភូ ។


ក្នុង ពេល កន្លង មក មាន ព័ត៌ មាន ជា ច្រើន រាយការណ៍ ថា មាន ការ ធ្វើ បាតុ កម្ម របស់ ក្រុម ជន ជាតិ Hmong ដើម្បី ទាម ទារ សិទ្ធិ ជំនឿ សាសនា និង បង្កើត រដ្ឋ ឯករាជ្យ មួយ នៅ លើ ទឹក ដី ប្រទេស វៀតណាម ដែល ក្រុម ជន ជាតិ Hmong មួយ នេះ បាន អះ អាង ថា ជា អតីត ដែនដី របស់ ខ្លួន ត្រូវ បាន វៀតណាម ធ្វើ អាណា និគម ។


លោកស្រី ង្វៀង ផឿង ង៉ា អ្នក នាំ ពាក្យ រដ្ឋាភិ បាល វៀត ណាម បាន អះអាង ថា ការ ធ្វើ បាតុកម្ម នេះ កើត ឡើង មក ពី អបីយ៍ ជំនឿ និង មាន ក្រុម ជន នៅ ក្រៅ ប្រទេស ជា អ្នក ញុះញង់ បង្ក ឲ្យ មាន ការ បះបោរ នេះឡើង ដែល លោកស្រី ង៉ា ចាត់ទុកថា សកម្មភាពនេះ គឺ ជា អ្វីមួយ បាន ធ្វើ ឲ្យ «បាត់ សណ្តាប់ ធ្នាប់» ដល់ ប្រទេស វៀតណាម ។


កាល ពី ថ្ងៃ ម្សិល ទី ០៦ ខែ ឧសភា មន្ត្រី ស្ថាន ទូត សហរដ្ឋ អាមេរិក ប្រចាំ វៀតណាម បាន ចេញ សេចក្តី ថ្លែងការណ៍ ជម្រុញ ឲ្យ ភាគី ទាំង សង ខាង ធ្វើ ការ អត់ ធ្មត់ ដោះ ស្រាយ បញ្ហា ដោយ សន្តិ វិធី និង បាន អំពាវ នាវ ដល់ អាជ្ញា ធរវៀត ណាម ធ្វើ ការ បំភ្លឺ អំពី ចំនូន អ្នក ស្លាប់ ដែល មិន ទាន់ បាន ស៊ើប អង្កេត ច្បាស់ នៅ ក្នុង ព្រឹត្តិការណ៍ នៃការ ធ្វើ បាតុកម្ម របស់ ជន ជាតិ Hmong នៅ ខេត្ត ដៀងបៀង មួយ នេះ ។


សូម បញ្ជាក់ ថា Hmong ជា ក្រុម ជន ជាតិ ភាគ តិច មួយ រស់ នៅ តាម តំបន់ ភ្នំ ភាគ ខាង ជើង នៃ ប្រទេស វៀតណាម មាន ប្រមាណ ជាង ១ លាននាក់ ក្នុង បណ្តា ជន ជាតិ ទាំង ៥៤ នៅ ក្នុង ប្រទេស វៀតណាម ក្នុង នោះ មាន ខ្មែរក្រោម ប្រមាណ ជាង ៨ លាន នាក់ នៅ ដែន ដី កម្ពុជា ក្រោម ឬ ភាគ ខាង ត្បូង នៃ ប្រទេស វៀតណាម ផង ដែរ ។ បច្ចុប្បន្ន បណ្តា ជន ជាតិទាំង ៥៤ នៅ ក្នុង ប្រទេស វៀតណាម នេះ មាន ក្រុម ជន ជាតិ ចំនួន ៣ គឺ ម៉ុង តៃញ៉ា (Montagnard) ហ្មុង (Hmong) និង ខ្មែរក្រោម ជា សមាជិក នៃ​អង្គការ ប្រជា ជាតិ និង ប្រជាជន ដែល គ្មាន តំណាង (UNPO) ពួក គេ ជា ញឹក ញាប់ តែង អះ អាង ថា មាន ការ គាប សង្កត់ យ៉ាង ធ្ងន់ធ្ងរ ផ្នែក សិទ្ធិមនុស្ស ពី សំណាក់ រដ្ឋាភិបាល បក្ស កុម្មុយ និស្តវៀត ណាម ៕


ខ្សែ វីដេ អូ ស្តី អំពី ការ ធ្វើ បាតុ កម្ម របស់ ក្រុម ជន ជាតិ Hmong នៅស្រុក មឿងញ៉ែ (Muong Nhe) នៃ ខេត្ត ដៀងបៀង (Dien Bien) ។ ទិដ្ឋភាព នៅ ក្នុង ខ្សែ វីដេអូ នេះ ឃើញ រដ្ឋាភិបាល បក្ស កម្មុយនិស្ត វៀតណាម បាន បញ្ជា ឧទ្ធម្ភាគ ចក្រ មក តំបន់ នេះ ដើម្បី ធ្វើ ការ បង្ក្រាប ទៅ លើ ក្រុម បាតុករ ជនជាតិ Hmong ។ វីដេអូៈBBC




ឯកសារ PDF



No comments:

Post a Comment

yes