ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្រោងធ្វើបាតុកម្មប្រឆាំង
ការឈ្លានពានរបស់ថៃនៅមុខតុលាការក្រុងឡាអេ
របស់ប្រទេសសៀមកន្លងមក
ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាប្រទេសនានាលើពិភពលោក មានគម្រោងនឹងធ្វើការជួបជុំគ្នានៅថ្ងៃទី២៨ និង៣០ ឧសភា ខាងមុខនេះ ដើម្បីធ្វើការដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជានៅខាងមុខតុលាការក្រុងឡាអេប្រទេស ហុឡង់ដ៍។
យោងតាមលិខិតអំពាវនាវដែលផ្សព្វផ្សាយនៅតាមប្រព័ន្ធអ៊ីនធឺណិត បាតុកម្មនេះនឹងប្រព្រឹត្តិធ្វើនៅខាងមុខតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ ដើម្បីស្នើឲ្យតុលាការអន្តរជាតិ (ICJ) នេះ ធ្វើការថ្កោលទោសប្រទេសសៀមចំពោះការរំលោភទៅលើសាលក្រមឆ្នាំ១៩៦២ និងការបង្កសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ព្រមទាំងធ្វើឲ្យខូចខាតប្រាសាទព្រះវិហាររបស់ខ្មែរផងដែរ។
បើតាមលិខិតនោះ ក្បួនបាតុកម្មក៏នឹងធ្វើការដង្ហែទៅកាន់ស្ថានទូតថៃដោយមានការ ស្រែកជ័យឃោស ហើយពួកគេនឹងធ្វើការអានញត្តិរបស់ប្រជាពលរដ្ឋខ្មែរពីបណ្ដា ប្រទេសនានា ដោយធ្វើការទាមទារឲ្យសៀមបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួនមកលើ ទឹកដីប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសសៀមបានបង្កសង្រ្គាមឈ្លានពានទឹកដី និងប្រាសាទនានារបស់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ ក្នុងសង្គ្រាមឈ្លានពាននេះ ប្រទេសសៀមបានប្រើប្រាស់អាវុធធុនធ្ងន់ដែលពិភពលោកហាមឃាត់ដូចជា ការប្រើប្រាស់គ្រាប់បែកចង្កោម និងគ្រាប់បែកដែលមានសារធាតុគីមីពុលមកលើកងទ័ពកម្ពុជា និងទីប្រជុំជនដែលប្រជាពលរដ្ឋស្លូតត្រង់កំពុងរស់នៅ៕

No comments:
Post a Comment
yes