លោក សេង គុណការ នឹងត្រូវដោះលែងនៅសប្ដាហ៍ក្រោយ
មេធាវីរបស់លោក សេង គុណការ បានឲ្យដឹងថា កូនក្តីរបស់លោកជិត បញ្ចប់រយៈពេលនៃការឃុំខ្លួនហើយ។ ពោលគឺនៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ លោក សេងគុណការដែលជាមន្រ្តីកម្មវិធីស្បៀងអាហារពិភពលោកដែលត្រូវចោទពីបទចែកចាយខិត្ត ប័ណ្ណប្រឆាំងរដ្ឋាភិបាលនឹងត្រូវដោះលែង។
លោក សេងគុណការដែលជាមន្រ្តីឃ្លាំងរបស់កម្មវិធីស្បៀងអាហារពិភពលោក ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់១លានរៀលកាលពីខែធ្នូ ឆ្នាំទៅ ពីបទចែកចាយខិត្តប័ណ្ណអំពីព័ត៌មាននៅលើគេហទំព័រ Ki-Media ដែលគេនិយាយថា ជាគេហទំព័រប្រឆាំងរដ្ឋាភិបាលនោះ។ ហើយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ សាលាឧទ្ធរណ៍
បានតម្កល់ការចោទប្រកាន់របស់សាលាដំបូងក្រុងភ្នំពេញ ឲ្យនៅដដែល។
លោក ជូ សុខេង មេធាវីការពារក្តីឲ្យលោក សេង គុណការ បាននិយាយថា « លោកមិនបារម្ភចំពោះសេចក្តីសម្រេចនេះទេ ពីព្រោះកូនក្តីរបស់លោកជិតបញ្ចប់រយៈពេលដាក់ពន្ធនាគាររបស់គាត់ ហើយ ហើយលោកក៏មិនប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលនោះដែរពីព្រោះវាអាចធ្វើឲ្យគាត់ចាញ់ប្រៀប»។ ដោយបានបញ្ជាក់ថា អាចនឹងធ្វើឲ្យលោក សេង គុណការ ជាប់ពន្ធនាគារហួសថ្ងៃទី១៧ ខែឧសភា៕
No comments:
Post a Comment
yes