សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 24, 2011


ក្ដីរំពឹងចំពោះការលើកលែងទោសលោក មឿង សុន

ស្ថិតក្នុងភាពមិនជាក់លាក់

លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ (រូប៖PPP)

​ក្រៅ​តែ​ពី​លោក​ មឿង ​សុន ​ប៉ុណ្ណោះ​ដែល​មាន​រំពឹង​ថា លិខិត​សុំទោស​របស់​លោក​ជា​ច្រើន​គ្រា​ទៅ​កាន់​រដ្ឋា​ភិបាល​ពីអ្វី​ដែល​លោក​ ពុំ​បានធ្វើ​ខុស​ទាល់​តែ​សោះ​នោះ ជា​បច្ច័យ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ពិចារ​ណា​ឡើង​វិញ​ចំពោះ​ការ​ អត់ឱន​លើក​លែង​ទោស​ឲ្យ​លោក។ នៅ​សល់តែ​ប៉ុន្មាន​ម៉ោង​ទៀត ប៉ុណ្ណោះ​នៅ​ថ្ងៃ​អង្គារ​នេះ សាលក្រម​របស់​លោក​នឹង​ត្រូវ​ប្រកាស​ ហើយ​ថា តើ​សាលា​ឧទ្ធរណ៍​នឹង​លើក​លែង​ទោស​ជាប់​ពន្ធនាគារ​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១៥​លាន​រៀល ឬ​យ៉ាង​ណា​? គ្មាន​ជំនឿ​ជាក់​លាក់​ណា​មួយ​ទេ​ចំពោះ​បញ្ហា​នេះ សូម្បី​តែ​មេធាវី​របស់​លោក​គឺ​លោក សុខ សំអឿន ក្ដី។


​លោក សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ដែល​បានការពារ​ក្ដី​ឲ្យ​ លោក មឿង ​សុន​នៅ​សាលា​ឧទ្ធរណ៏​កាល​ពី​ថ្ងៃទី៦ ខែ​ឧសភា​នេះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​កាល​ពី​ម្សិល​មិញ​ពី​​ភាព​ គ្មាន​ជំនឿ​ច្បាស់​លាស់​ណា​មួយ​ថា សវនាការ​បាន​ឆ្លើយ​តប​ទៅ​នឹង​នីតិវិធី។ នោះ​គឺ​ជាអ្វី​ដែល​លោក​ចោទ​សួរ​តប​មក​វិញ​ថា «តើ​អស់​លោក​ជឿ​ជាក់​លើ​តុលាការ​របស់​យើង​ ឬ​អត់?»។


​ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក៏បាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា លទ្ធផល​នៃ​រឿង​ក្ដី​នេះ​គឺពឹង​ផ្អែក​ទាំង​ស្រុង​ទៅលើ​ឥរិយាបថ​របស់​ រដ្ឋាភិបាល។ ដោយ​បាន​បន្ដ​ថា​ បើ​ពឹង​ផ្អែក​លើ​នីត្យានុកូល​ភាព​ទាំង​ស្រុង​នោះ សាលក្រម​ប្រាកដ​ជា​នឹង​ត្រូវ​បាន​កែប្រែ។ ប៉ុន្ដែ​យើង​ត្រូវ​គិត​ពី​ចំណាប់​អារម្មណ៍​របស់​រដ្ឋា​ភិបាល​ថា តើ​រដ្ឋាភិបាល​ចង់​បញ្ជូន​សារ​មួយដែល​មាន​ខ្លឹមសារ​ថា​ អស់​លោក​អាច​រិះគន់​លោក សុខ អាន និង​គ្នីគ្នា​របស់​លោក​បាន​ដែរ​ឬទេ?»។


​លោក មឿង ​សុន ​ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ឲ្យ​ជាប់​​ព័ន្ធនាគារ​រយៈ​ពេល​២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១៥​លាន​រៀល​កាល​ពីឆ្នាំ​២០០៩​ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ទាក់​ទង​ដល់​ការ​ទាមទារ​របស់​លោក​ទៅ​ ហ៊ុន សែន ឲ្យ​ដោះ​អំពូល​ភ្លើង​ហ្វា​ចេញ​ពី​ប្រាសាទ​អង្គរវត្ត​ដែល​លោក​អះអាង​ថា ជា​ការដាក់​គ្មាន​បច្ចេកទេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​ប្រាង្គ​ ប្រាសាទ​ដែល​សាងសង់​កាល​ពី​សតវត្ស​ទី១២​នេះ។ ក្រោយ​មក​អំពូល​ភ្លើង​ក៏ត្រូវ​បាន​គេ​រើ​ចេញ​ផង​ដែរ។ ចំពោះ​បញ្ហា​នេះ​ជា​ញយ​ដង​លោក មឿង ​សុន​បាន​ធ្វើ​លិខិត​សុំទោស​រដ្ឋាភិបាល​ចំពោះ​អ្វី​ដែល​គេ​យល់​ថា បាន​ធ្វើ​ឲ្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​មិន​សប្បាយ​ចិត្ដ។


​លោក មឿង សុន បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​កាល​ពីម្សិលមិញ​ជា​មួយ​ សេចក្ដី​សង្ឃឹម​ថា តុលាការ​នឹង​កាត់​ឲ្យ​លោក​ឈ្នះ​នោះ​ថា «ខ្ញុំសូម​អភ័យ​ទោស​ចំពោះ​រដ្ឋាភិបាល ហើយ​ខ្ញុំ​មិន​និយាយ​បែប​នេះ​ជាថ្មី​ទៀត​ឡើយ»៕


ពីសារព័ត៌មានសេរី





No comments:

Post a Comment

yes