សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 18, 2011


ធនាគារពិភពលោកសន្យាតាមដានដំណើរការដោះស្រាយ

ជម្លោះដីបឹងកក់

ដោយ យន់ សាមៀន


ធនាគារ​ពិភពលោក នៅ​ថ្ងៃ​ទី​១៦ ឧសភា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ ស្រាយ​បញ្ហា​ចម្រូងចម្រាស​ទាក់ទង​នឹង​ពលរដ្ឋ​ក្រីក្រ​រាប់ពាន់​គ្រួសារ​ នៅតំបន់​បឹង​កក់ ដែល​កំពុង​រង​ការ​គំរាមកំហែង​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍។

RFA/Uon Chhin
ប៉ូលិសត្រៀមបំបែកក្រុមអ្នកតវ៉ាមកពីតំបន់បឹងកក់នៅមុខផ្ទះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ រាជធានីភ្នំពេញ

កាលពីថ្ងៃទៅ១ ខែតុលា ឆ្នាំ២០១០។


សេចក្ដី​ថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក​បញ្ជាក់​ថា ម្ចាស់​ដី​បឹង​កក់ កំពុង​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​រដ្ឋាភិបាល ហើយ​ធនាគារ​នឹង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ដំណើរការ​ស្វែង​រក​ ដំណោះស្រាយ​នេះ។


រដ្ឋាភិបាល​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​តំបន់​បឹង​កក់ បើ​ទោះ​បី​ជា​ធនាគារ​បាន​ដាក់​ឱសានវាទ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​ចប់​ ពាក់​កណ្ដាល​ត្រឹម​ខែ​ឧសភា នេះ​ក៏ដោយ។


អ្នក​ភូមិ​តំបន់​បឹង​កក់ ធ្លាប់​បាន​គំរាម​ធ្វើ​បាតុកម្ម​ដង្ហែ​ជុំវិញ​រាជធានី​ភ្នំពេញ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ប្រសិន​បើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ឆ្លើយតប​ទៅ​នឹង​ការ​ស្នើ​សុំ​ជួប​ចរចា​ជាមួយ​អ្នក​ភូមិ​ ដើម្បី​ដោះស្រាយ​ជម្លោះ​ដី​នោះ​ទេ។


ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​កំពុង​រង់ចាំ​ចម្លើយ​ពី​លោក​អភិបាល​ក្រុង បន្ទាប់​ពី​ពួកគេ​បាន​ដាក់​លិខិត​ស្នើ​ឲ្យមានការ​ចរចា​បញ្ចប់​ទំនាស់​ដី​ ធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ពេល​ដែល​ក្រុមហ៊ុន​សូកាគូ​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់ពន្លិច​បឹង​ កក់ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ពលរដ្ឋ។


បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​រស់​នៅ​តំបន់​បឹង​កក់ មាន ១.៥០០​គ្រួសារ។ ពួកគេ​កំពុង​កាន់កាប់​ដី​ជិត ១០​ហិកតារ ក្នុង​ចំណោម​ដី ១៣៣​ហិកតារ ដែល​ត្រូវ​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ស៊ូកាគូ៕


ពីវិទ្យុ ៖ អាស៊ីសេរី

No comments:

Post a Comment

yes