ប្រជាជនម៉ុងហ្គោលធ្វើបាតុកម្មដែលមិនធ្លាប់មាន
ពីមុនមកនៅចិន
ដោយ ឈាង បុប្ផា
ទំហំបាតុកម្មរបស់ប្រជាជនម៉ុងហ្គោល ដែលចាប់ផ្តើមតាំងពីដើមសប្តាហ៍ កាន់តែរីកធំឡើងៗ នៅម៉ុងហ្គោលីខាងក្នុង ដែលស្ថិតនៅភាគខាងជើងប្រទេស
ចិន។ បើតាមអង្គការការពារសិទ្ធិប្រជាជនម៉ុងហ្គោលី ខាងត្បូង ដែលមានទីតាំងនៅសហរដ្ឋអាមេរិក ប្រជាជនម៉ុងហ្គោលកាន់តែច្រើនត្រូវបានអំពាវនាវឲ្យចុះធ្វើបាតុកម្ម ប្រឆាំងនឹងអាជ្ញាធរមូលដ្ឋានដែលភាគច្រើនជាជនជាតិហាន ចិន។
លែងសកម្មជនជនជាតិភាគតិចលោកហាដា
©RFI
©RFI
ពីមុនគេលឺតែបាតុកម្មតវ៉ារបស់ប្រជាជនទីបេ និងអ៊ុយហ្គួរប្រឆាំងនឹងអាជ្ញាធរចិន ប៉ុន្តែ ចាប់តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ប្រជាជនម៉ុងហ្គោលដែលរស់នៅក្នុងទឹកដី ភាគខាងជើងចិន បានចេញមុខប្រឆាំងនឹងអាជ្ញាធររបស់ទីក្រុងប៉េកាំងដែរ។ រឿងរ៉ាវដំបូងឡើយ ចាប់ផ្តើមជាមួយកំហឹងរបស់ប្រជាជន ម៉ុងហ្គោល អ្នកចិញ្ចឹមសត្វចៀម ដែលមានគ្នីគ្នារបស់ពួកគេម្នាក់ត្រូវរថយន្តធុនធំ បើកបរដោយជនជាតិចិន ហានបុកសម្លាប់។
បើតាមសេចក្តី ប្រកាសរបស់ អង្គការការពារសិទ្ធិប្រជាជនម៉ុងហ្គោលី ខាងត្បូង នៅថ្ងៃចន្ទ មុននេះ ប្រជាជនម៉ុងហ្គោលបានរួមគ្នាធ្វើជារនាំង បិទផ្លូវស្ទាក់មិនឲ្យក្បួនរថយន្តដឹកធ្យូងចេញពីទីរួមស្រុក អ៊ូជុំជីន Ujumchin របស់តំបន់ម៉ុង ហ្គោលីខាងក្នុង។ កន្លងមក ប្រជាជនម៉ុងហ្គោលទាំងនោះបានចោទប្រកាន់អាជ្ញាធរចិនថា បានរឹបអូសយកដីធ្លី ដើម្បីឲ្យគេធ្វើអាជីវកម្មរកធនធានរ៉ែធម្មជាតិក្នុងស្រុករបស់ ប្រជាជនម៉ុងហ្គោល។ លើសពីនោះ កម្មកររបស់អាជីវកម្មលើធនធានរ៉ែបានបំផ្លាញកន្លែងចិញ្ចឹមសត្វរបស់ ប្រជាជនម៉ុងហ្គោលទៀត។
នៅថ្ងៃចន្ទដដែល អាជ្ញាធរចិនបានប្រកាសថាគេចាប់បានជនល្មើសដែលបានបើកបុក អ្នកចិញ្ចឹមចៀម និងអ្នកដែលបំផ្លាញកសិដ្ឋានចិញ្ចឹមសត្វ។ ប៉ុន្តែការប្រកាសនេះមិនបានធ្វើឲ្យប្រជាជនម៉ុងហ្គោលបាត់កំហឹងទេ។ សារអេឡិចត្រូនិក និងតាមប្រព័ន្ធអ៊ិនធ័រណេតបានអំពាវនាវឲ្យគេធ្វើការតវ៉ាដើម្បី ការពារទឹកដី និងសិទ្ធិរបស់ប្រជាជនម៉ុងហ្គោល។
មរណភាពរបស់អ្នកចិញ្ចឹមសត្វចៀម គ្រាន់តែជាអំបែងភ្លើងដែលធ្វើឲ្យផ្ទុះកំហឹងរបស់ប្រជាជនម៉ុងហ្គោល ដែលកប់ទុកជាយូរមកហើយ។ គួររំលឹកជូនថា ម៉ុងហ្គោលី ខាងក្នុង បច្ចុប្បន្នជាតំបន់ស្វ័យតរបស់ប្រទេសចិន និងធ្លាប់ជាទឹកដីមួយផ្នែករបស់ម៉ុងហ្គោលីដែលចិនបានរិបអូសយកមក គ្រប់គ្រងតាំងពីរាជវង្សឈីង និងបញ្ជូនប្រជាជនចិនឲ្យទៅរស់នៅច្រើនលើទឹកដីម៉ុងហ្គោលី។ ក្នុងប្រទេសចិន មានប្រជាជនម៉ុងហ្គោលសរុប ៦លាននាក់ ដែលចំនួននេះស្មើនឹងពីរដងនៃចំនួនប្រជាជនសរុប របស់ប្រទេសម៉ុងហ្គោលី។ ម៉ុងហ្គោលីដែលទាមទារឯករាជ្យពីចិន នៅឆ្នាំ ១៩១១
tags: ចិន - ម៉ុងហ្គោលី
BY: rfi

No comments:
Post a Comment
yes