អាមេរិក: គ្មានសេចក្តីរាយការណ៏ពីករណីដែលរដ្ឋាភិបាល
កម្ពុជាបានរំលោភ ឬធ្វើបាបជនភៀសខ្លួន ឬជនសុំសិទ្ធិ
ជ្រកកោនឡើយ
សហរដ្ឋ អាមេរិក បាន ចេញ របាយ ការណ៏ ប្រចាំ ប្រទេស ស្តីពី សិទ្ធិមនុស្ស ឆ្នាំ២០១០ ដែល មាន
ចំនួន ៥៦ទំព័រ បាន បង្ហាញ ថា គ្មាន សេចក្តី រាយ ការណ៏ ពី ករណី ដែល រដ្ឋាភិ បាល កម្ពុជា បាន រំលោភ ឬ ធ្វើ បាប ជន ភៀស ខ្លួន ឬ ជន សុំ សិទ្ធិ ជ្រក កោន ឡើយ ហើយ ការ រិត ត្បិត លើ ការ
ដើរ ហើរ ត្រូវ បាន ដាក់ តែ ក្នុង ករណី ជន ជាតិ ម៉ុងតា ញ៉ា ដែល ស្ថិត នៅ កិច្ច ព្រម ព្រៀងត្រួត ពិនិត្យ ពិសេស តែ ប៉ុណ្ណោះ។
របាយ ការណ៏ ដដែល បាន បន្តថា គ្មាន ព្រឹត្តិ ការណ៏ ក្នុង ករណី នៃ ជន ស្វែង រក សិទ្ធិ ជ្រក កោន
យោង តាម របាយ ការណ៏ របស់ សហរដ្ឋ អាមេរិក ស្តីពី សិទ្ធិ មនុស្ស ប្រចាំ ឆ្នាំ ២០១០ ក្នុង ប្រទេស
កម្ពុជា ដែល ទទួល បាន នៅ ថ្ងៃ ទី១៨ ឧសភា បាន លើក ឡើង ថា ជា ទូទៅ រដ្ឋាភិ បាល បាន ផ្តល់
កិច្ច ការ ពារ ប្រឆាំង នឹង ការ បណ្តេញ ចេញ និង ការ បញ្ឆូន ត្រឡប់ ជន ភៀស ខ្លួន ទៅ កាន់ ប្រទេស ដែល ក្នុង នោះ ជីវិត ឬ សេរីភាព របស់ ពួក គេ ស្ថិត ក្រោម ការ គម្រាម គំហែង ដោយ សារ ពូជ សាសន៏ សាសនា សញ្ឆាតិ សមាជិក ភាព របស់ ពួក គេ នៅ ក្នុង សង្គម ឬ ដោយ សារ ទស្សនៈ
នយោ បាយ ណាមួយ ជា ដើម។ នៅ អំឡុង ឆ្នាំ នេះ ជន ជាតិ ម៉ុងតាញ៉ា ចំនួន២នាក់ និង អ្នក មក
ដល់ ថ្មី ដទៃ ទៀត ចំនួន ៤៧ នាក់ បាន សុំ សិទ្ធិ ជ្រក កោន។
បើ យោង តាម អង្គការ សិទ្ធិមនុស្ស ទទួល បន្ទុក ជនភៀស ខ្លួន យូអិន អេចស៊ីអរ (unhcr) បាន
អោយ ដឹងថា ជន ជាតិ ម៉ុងតាញ៉ា ចំនួន១២នាក់ និង ជន ភៀស ខ្លួន២នាក់ ផ្សេង ទៀ បាន ចាក ចេញ
ទៅ កាន់ ប្រទេស ទី៣ ខណៈ ពេល អាជ្ញាធរ បាន បញ្ឆូន ជនជាតិ ម៉ុតាញ៉ា ស្វែង រក សិទ្ធិ ជ្រកកោន
ដែល ត្រូវ បាន បដិសេធ អោយ ត្រឡប់ ទៅ វៀតណាម វិញ។
សូម ជម្រាប ថា ច្បាប់ ប្រទេស កម្ពុជា បាន ចែង អំពី ការ ផ្តល់ សិទ្ធិ ជ្រកកោន និង ខណៈ ជា ជន ភៀសខ្លួន ហើយ រដ្ឋាភិ បាល បាន រៀប ចំ ប្រព័ន្ធ មួយ សម្រាប់ ផ្តល់កិច្ច ការពារ ដល់ ជន ភៀស ខ្លួន។ នៅ ខែធ្នូ ឆ្នាំ២០០៩ រដ្ឋាភិ បាល បាន ចេញ អនុក្រិត្យ មួយ ដោយ ផ្តល់ ធរមាន ភាព ដល់ ការ
ទទួល ខុស ត្រូវ ទាំង ស្រុង របស់ ខ្លួន ចំពោះ ដំណើរ ការ កំណត់ ឋានៈ ជា ជន ភៀស ខ្លួន ដោយ
ត្រួត ពិនិត្យ ជា ចុង ក្រោយ លើ ដំណើរ ការ ដែល ពី មុន ត្រូវ បាន គ្រប់ គ្រង រួម គ្នា ជា មួយ អង្គការ
unhcr ចាប់ តាំង ពី ឆ្នាំ២០០៨ មក ។
unhcr ចាប់ តាំង ពី ឆ្នាំ២០០៨ មក ។
គួរបញ្ឆាក់ថា អនុស្សរណៈ នៃការយោគយល់ឆ្នាំ២០០៥ ជាមួយ unhcrនិងរដ្ឋាភិបាលដើម្បីដោះស្រាយស្ថានភាពជនជាតិម៉ុងតាញ៉ា ក្រោមកិច្ចការពារ
របស់អង្គការ unhcr ស្ថិតនៅជាធរមាននៅឡើយ។ អ្នកសុំសិទ្ធិជ្រកកោន
ដែលបានមកដល់ការិយាល័យអង្គការ unhcr នៅភ្នំពេញត្រូវបានត្រួតពិនិត្យ
ដោយមានកិច្ចសហការរបស់រដ្ឋាភិបាលកម្ពុជា។
No comments:
Post a Comment
yes