សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 2, 2011


អាល្លឺម៉ង់៖ អាស៊ានគួរពិចារណាលើភូមាដែលចង់ធ្វើ

ប្រធានអាស៊ានឆ្នាំ ២០១៤



នៅក្នុង​វេទិកា​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​សិង្ហបុរី នៅថ្ងៃ​ព្រហស្បតិ៍ទី ២ មិថុនា នាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ជម្រុញ​ឲ្យ​សមាគម​អាស៊ាន​ពិភាក្សា​ឲ្យបាន ​ល្អិតល្អន់ និង និយាយ​បើកចំហរ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅភូមា មុន​នឹង​ប្រគល់​តំណែង​ប្រធាន​អាស៊ាន ទៅ​ឲ្យ​ភូមា កាន់កាប់ សម្រាប់​ឆ្នាំ ២០១៤។ សម្រាប់​លោកស្រី Angela Merkel បេសកកម្ម​ដើម្បី​ភូមា​គោរព​​លទ្ធិប្រជាធិបតេយ្យ​មិន​មែន​ជា​ការងារ​របស់​ របស់​​តំបន់​អាស៊ីអាគ្នេយ៍​តែមួយ​ប៉ុណ្ណោះទេ ប៉ុន្តែ​វាករណីកិច្ច​​ដែល​ពិភពលោក​ទាំងមូល​ត្រូវ​តែអនុវត្ត​ឲ្យ​បាន។

លោកស្រី Angela Merkelថ្លែងនៅក្នុងវេទិកាក្នុងទីក្រុងសិង្ហបុរី

នៅថ្ងៃទី ២ មិថុនា ២០១១ ដោយសុំឲ្យអាស៊ានពិចារណាល្អិតល្អន់

លើរឿងដែលភូមាចង់ធ្វើជាប្រធាន អាស៊ាន ឆ្នាំ ២០១៤
©REUTERS/Edgar Su


​នៅក្នុង​ប្រទេស​សិង្ហបុរី ដែល​ជាស្ថាបនិក​ដំបូងគេ សមាគម​អាស៊ាន លោកស្រីនាយក​រដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​បង្ហាញ​ជំហរ​រារែក មិន​គាំទ្រឲ្យ​ភូមា​ធ្វើ​ជា​ប្រទេស​ម្ចាស់​ផ្ទះ រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅឆ្នាំ ​២០១៤។ និយាយ​ទៅកាន់​មន្រ្តី​រដ្ឋាភិបាល មន្រ្តីទូត​បរទេស នៅក្នុង​វេទិកា រៀបចំ នៅថ្ងៃនេះ ក្នុង​ទីក្រុង​សិង្ហបុរី នាយករដ្ឋមន្រ្តី​អាល្លឺ​ម៉ង់ បាន​បញ្ជាក់​ត្រង់ៗ​ថា លោកស្រី​មាន​ការព្រួយ​បារម្ភ នៅពេល​ឃើញ​ភូមាក្នុង​ស្ថានភាព​បច្ចុប្បន្ន ប្រាថ្នា​ចង់​ធ្វើ​ជា​ប្រធាន​អាស៊ាន ឲ្យ​ខានតែបាន នៅឆ្នាំ ២០១៤។


​បើតាម​លោកស្រី Angela Merkel ថ្នាក់ដឹកនាំ​ភូមា​បច្ចុប្បន្ន មិន​ទាន់​បាន​បង្ហាញ​ពី​ចេតនា​ពិតប្រាកដ​របស់​ពួកគេ​ក្នុង​ការដើរ​ទៅរក​លទ្ធិ ​ប្រជាធិបតេយ្យទេ។ ដូច្នេះ​លោកស្រី​សុំ​​ជម្រុញ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​និយាយ​លើកឡើង ​ពី​បញ្ហា​នៅ​ភូមាឲ្យ​បាន​ទូលំទូលាយ។ ​ភូមា​បានរៀបចំ​ការបោះឆ្នោត និង​បាន​ប្តូរ​នយោបាយ​ពី​ការគ្រប់គ្រង​ដោយ​របបសឹក មក​ជា​រដ្ឋាភិបាល​ស៊ីវិល ប៉ុន្តែ ភូមា នៅតែ​ត្រូវ​អង្គការ​ការពារ​សិទ្ធិមនុស្ស​រិះគន់​ថា នៅ​បន្ត​នយោបាយ​បិទ​សេរីភាព និង​គាបសង្កត់ គណបក្ស​ប្រឆាំង។ ថ្មីៗនេះ អាមេរិក​ទើប​សម្រេច​បន្ត​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រដ្ឋាភិបាល​ ភូមា។


​សូម​រំលឹកថា ដោយសារ​អន្តរជាតិ​បាន​ដាក់គំនាប​ខ្លាំង​លើ​ស្ថានភាព​មិនគោរព​សិទ្ធិ​មនុស្ស ភូមា​ត្រូវ​បោះចោល​តំណែង​ប្រធាន​អាស៊ាន ឆ្នាំ ២០០៦ ទៅ​ឲ្យប្រទេស​ឡាវ។ ដើម្បី ឆ្លើយតប​នឹង​ការទាមទារ​របស់​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត របបសឹក​បាន​រៀបចំ​ការបោះឆ្នោត ប្តូរ​របបនយោបាយ ថ្មី និង ចេញមុខ ប្រញាប់រួសរាន់​ដើម្បី​ទាមទារ​តំណែង​ខ្លួនមក​វិញ គឺ​ធ្វើ​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ ២០១៤។ ក្នុង​កិច្ចប្រជុំកំពូលអាស៊ាន​ ថ្នាក់​រដ្ឋមន្រ្តីការ​បរទេស អាស៊ាន នៅដើម​ខែ​ឧសភា បានសម្រេច​ឲ្យ​ភូមា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ឆ្នាំ ២០១៤។


​អ្នកវិភាគ​ខ្លះ​មើលឃើញថា ប្រតិកម្ម​របស់​ថ្នាក់ដឹកនាំ​​អាល្លឺម៉ង់ មក​ពី​អឺរ៉ុប នឹង​អាច​ធ្វើ​ប្រទេស​សមាជិក​អាស៊ាន​គិតពិចារណា​ឡើងវិញ​ថា​តើ​គេ​គួរទុក​ឲ្យ​ ភូមា​ឡើង​ធ្វើ​ប្រធាន​អាស៊ាន ដែរឬទេ? ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ធ្លាប់បាន​និយាយ​ថា ភូមា​បច្ចុប្បន្ន​នៅតែ​រុំព័ន្ធ​ដោយ​ការរិះគន់ ដូចជា​ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​ការចាប់ឃុំ​អ្នកទោស​នយោបាយ​ជាង ២០០០​នាក់។ ដូច្នេះ ការផ្តល់តំណែង​ប្រធាន​ដឹកនាំ​អាស៊ាន​ទៅ​ឲ្យ​ភូមា នឹង​ធ្វើប្រទេស​សមាជិក​​អាស៊ាន​ដទៃ​ទៀតទើសទាល់ខ្លាំង ពីព្រោះ​អាស៊ាន​ពេលនេះ​កំពុង​ស្វែងរក​ការជឿទុកចិត្ត ក្នុង​នយោបាយ​អន្តរជាតិ៕




​BY: RFI

No comments:

Post a Comment

yes