ប្រមុខយោធាថៃអញ្ជើញប្រជាជនឲ្យបោះឆ្នោតជ្រើសតាំង
មនុស្សល្អត្រឹមត្រូវឲ្យមកដឹកនាំប្រទេស
ដោយ សៀក សារិន
ប្រមុខយោធាថៃដែលមានអានុភាពដ៏ខ្លាំងក្លាបានថ្លែងសន្យាថានឹង គោរពលទ្ធផលដែលប្រសូតចេញពីការបោះឆ្នោតសភានៃថ្ងៃទី៣កក្កដាឆ្នាំ២០១១ ខាងមុខនេះ ហើយក៏បានផងដែរអញ្ជើញឲ្យប្រជាជនថៃបោះឆ្នោតជ្រើស តាំងមនុស្ស ល្អត្រឹមត្រូវឲ្យឡើងមកដឹកនាំប្រទេស។ នេះពិតជាការវាយប្រហារដោយប្រយោលទៅលើបក្សប្រឆាំង។
លោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត ដែលគាំទ្រដោយ
បក្សប្រជាធិបតេយ្យនិងយោធា
© REUTERS/Sukree Sukplang
នៅក្នុងកិច្ចសន្ទនាជាមួយទូរទស្សន៍របស់យោធា ប្រមុខយោធាថៃចាន-អូ-ចាបានធ្វើការអំពាវនាវកុំឲ្យប្រជាជនថៃបោះឆ្នោត ឲ្យពួកថាក់ស៊ីនដូចការបោះឆ្នោតកាលពីបួនលើកមុន។ លោកថាក់ស៊ីនដែលជាអតីតនាយករដ្ឋមន្ត្រីថៃភៀសខ្លួនរស់នៅបរទេស ហើយដែលជាសត្រូវម្នាក់ដែលយោធាថៃពុំចង់ឃើញមុខ។
“ខ្ញុំសុំឲ្យលោកអ្នកគិតគូរឲ្យបានស្រួលបួលមុននឹងធ្វើការបោះឆ្នោត ផ្តល់សំឡេងឲ្យទៅបក្សណាមួយ។ ទាំងនេះដើម្បីរក្សាប្រទេសជាតិរបស់យើងនិងដើម្បីរក្សារបបរាជានិយម របស់យើង។ ដូច្នេះសូមលោកអ្នកធ្វើការបោះឆ្នោតជ្រើស តាំងមនុស្សល្អត្រឹមត្រូវ ឲ្យឡើងមកដឹកនាំប្រទេស”។ នេះជាការគូសបញ្ជាក់របស់លោកចាន-អូ-ចា ប្រមុខយោធាថៃ។
សេចក្តីថ្លែងការណ៍របស់ប្រមុខយោធាថៃខាងលើនេះ គឺពិតជាការគាំទ្រយ៉ាង ចេញមុខរបស់យោធាថៃដល់លោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីតដែលបានឡើងមកកាន់អំណាចនៅចុងឆ្នាំ២០០៨ដោយមានជំនួយគាំទ្រ ពីសំណាក់យោធានិងពីសំណាក់សមាជិកសភាថៃ។
ការបោះឆ្នោតជ្រើសតាំងសមាជិកសភាថៃនៅថ្ងៃទី៣កក្កដាឆ្នាំ២០១១ ខាងមុខនេះ បានត្រូវអ្នកវិភាគមើលឃើញថា ជាការបោះឆ្នោតដែលអាចមានលទ្ធផលយ៉ាងប្រកៀកគ្នាបំផុតរវាង “បក្សភឿថៃ”របស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាដែលត្រូវជាប្អូនស្រី របស់លោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីននិងបក្សប្រជាធិបតេយ្យរបស់លោក អាប់ភីស៊ីត។
សូមបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនដែលយោធាបានធ្វើរដ្ឋប្រហារ
ទម្លាក់ នៅឆ្នាំ២០០៦គឺជាមនុស្សម្នាក់ដែលមានគេស្រឡាញ់ច្រើន ហើយ ក៏ជាមនុស្សម្នាក់ដែលមានគេស្អប់ក៏ច្រើនដែរ។ “បក្សភឿថៃ”របស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាបារម្ភខ្លាចក្រែងមាន រដ្ឋប្រហារជាថ្មីម្តងទៀត បើប្រសិនជបក្សភឿថៃឈ្នះឆ្នោត។
ចំណែកឯលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីតវិញបានថ្លែងគំរាមនៅថ្ងៃអង្គារថា “ប្រទេសថៃអាចជួបនឹងវិបត្តិនិងអស្ថិរភាពនយោបាយ បើប្រសិនជាបក្សភឿថៃឈ្នះឆ្នោតនៅថ្ងៃទី៣កក្កដាឆ្នាំ២០១១ខាងមុខនេះ៕
BY: RFI

No comments:
Post a Comment
yes