សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011

ធ្លាក់យន្តហោះមួយគ្រឿងនៅម៉ារ៉ុកស្លាប់80នាក់​



ទីភ្នាក់ងារ​​ព័ត៌មានម៉ារ៉ុក​​រាយការណ៍​​ថា យន្តហោះ​ដឹកជញ្ជូនយោធា​​មួយ គ្រឿង​បានធ្លាក់​នៅ​ភាគខាង​ត្បូង ​ប្រទេសម៉ារ៉ុក ​កាលពី​យប់​ថ្ងៃទី​​២៦ កក្កដា ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស៨០​នាក់ ។ ទីភ្នាក់ងារ​ព័ត៌មាន​​ Maghreb Arabe រាយ​ការណ៍​​​ឱ្យដឹង​ទៀត​ថា ​​យន្តហោះ​​នោះ​ជា​យន្ត​ហោះ​​​យោធា ប្រភេទ C-130 ​របស់​កង​កម្លាំង​​ប្រដាប់អាវុធ​​​ភូមិន្ទ​​ម៉ារ៉ុក បានធ្លាក់​នៅ​​តំបន់​​ភ្នំ​មួយ​ភាគខាង​ត្បូង​ប្រទេស​​​​ពេលប៉ុនប៉ង​ចុះចត​​នៅព្រលាន​យន្តហោះ​​​យោធា​មួយ​ ។ ​ការធ្លាក់​​យន្ត​ហោះ​នេះបណ្តាល​ឱ្យ​មនុស្ស​​ជិះ​ ក្នុងនោះ​​ទាំង​អស់​ត្រូវស្លាប់​ ក្នុងនោះ​​មាន​ទាហាន​​​៦០​នាក់​​។​

 តាមសេចក្តីរាយការណ៍​ថា យន្តហោះ C-130 នេះហោះចេញ​ពីទីក្រុង Agandire ទៅកាន់ទីក្រុង​​ Al-dakhla ដោយដឹកមនុស្ស​​៨០នាក់ ​​ក្នុងនោះ​​មាន​​​យោធា​​៦០នាក់ និង​​១២នាក់ជា​ជនស៊ី​វិល និង៨​​នាក់ទៀតជា​អ្នកបើក​​​ និង​សមា​ជិក​ក្រុម​​យានិក​។​ គេ​នៅមិនទាន់ដឹង​ពីមូលហេតុច្បាស់​​លាស​ដែល​​បណ្តាល​​ឱ្យ​​យន្តហោះ​​នេះ​​​​ធ្លាក់​​​នៅឡើយ​ប៉ុន្តែ​​ប្រភព​មិន​ច្បាស់ការណ៍​​មួយថា ធ្លាក់​​​ដោយ​សារ​អាកាស​ធាតុ​​អាក្រក់​៕​

ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes