រោងចក្រមិថុនាប្រកាសផ្តល់ប្រាក់បំណាច់ដល់កម្មករ
លោក Albert TEOH នាយករដ្ឋបាលរោងចក្រមិថុនា ដែលត្រូវអគ្គិភ័យបំផ្លិចបំផ្លាញទាំងស្រុងកាលពីចុងខែមីនាឆ្នាំនេះនោះ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃសៅរ៍ដោយមិនមានតំណាងកម្មកររោងចក្រចូលរួមនោះ នៅការិយាល័យសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC)ថា៖ «ក្នុងខណៈពេលដែលយើងប្រកាន់ជំហរក្នុងការអនុវត្តទៅតាមនិតិវិធីក្នុងករណីនៃវិវាទនេះ យើងធ្វើការសម្រេចក្នុងការទូទាត់ប្រាក់បំណាច់ជូនដល់កម្មករទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
ទោះយ៉ាងណា ការសម្រេចនេះ ក៏ត្រូវបានគេមើលឃើញផងដែរថា បានធ្វើឡើងក្រោយពីមានការតវ៉ាយ៉ាងស្វិតស្វាញរបស់កម្មកររោងចក្រនេះ និងក្រោយពីមានសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នាក្រោយមក។
ពីគេហទំព័រ ៖ ភ្នំពេញប៉ុស្តិ៏

No comments:
Post a Comment
yes