សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 25, 2011

ព្រឹកនេះ បេក្ខជន១១៣.៧៩៥នាក់ បានចាប់ផ្តើម

ចូលប្រឡងយកសញ្ញាបត្រ មធ្យមសិក្សា

ទុតិយភូមិហើយ

រាជធានីភ្នំពេញ ៖ ព្រឹកនេះថ្ងៃទី​២៥​ កក្កដា ​២០១១ ​ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ(បាក់ឌុប) ឆ្នាំ​សិក្សា​​២០១០­២០១១ ​ចាប់​ផ្តើម​ហើយ ដោយ​មានបេក្ខ​ជន​​ចូល​រួម​​ប្រឡង​ទូទាំង​​ខេត្ត​-រាជធានី​ស​រុប​ចំនួន​១១៣.៧៩៥​នាក់ ​ចែកជា​២៤៣​មណ្ឌល ​នៅទូ​ទាំង​ប្រទេស​មាន​៤.៦៧៣​បន្ទប់ និង​មាន​អនុ​រក្ស​​ឬ​មេ​ប្រយោគ​​ចំនួន​ជាង​៣.៥០០​នាក់ ។

ការ​ប្រឡង​បាន​ប្រព្រឹត្ត​​ទៅនៅវេលាម៉ោង​​​៧​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ កក្កដា ​​​២០១១ នៅ​គ្រប់​មណ្ឌល​​ប្រឡង​​​ទូទាំងប្រទេស​។​ លោកអ៊ូ អេង អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ក្រសួងអប់រំ ​យុវ​ជន និង​កីឡា ​មាន​ប្រសាសន៍​​​ថា បេក្ខ​​​​ជន​ទាំង​អស់​​ចំនួន​​​១១៣.៧៩៥​នាក់ ចែក​ចេញជា​ពីរផ្នែក​​គឺ​បេក្ខ​ជន​ផ្នែក​វិទ្យា​​សាស្ត្រ ​មាន​ចំនួនជាង​​​៦៤.៦៨៤​នាក់ ​និងបេក្ខ​ជន​​ផ្នែក​វិទ្យា​​​សាស្ត្រ​​​សង្គម​ចំនួន​​៤៩.០១១នាក់​។ នៅ​រាជ​ធានីភ្នំពេញ​មានបេក្ខ​ជន​​​ចំនួន​​​២១.២៥១​នាក់ ​ចែក​ចេញ​​ជា​៣៨មណ្ឌល និង​​៥៦​​បន្ទប់​។

លោក​អ៊ូ អេង បាន​បន្ត​ថា ​រយៈ​ពេល​​ប្រឡង​​លើ​​វិញ្ញាសា​​សរសេរ​​មាន​ចំនួន​៣ថ្ងៃ​គឺ​​ពីព្រឹកថ្ងៃទី​​២៥­-២៦ និង​​​​២៧ ។ បេក្ខ​ជន​​ដែល​​ជាប់​ លុះត្រា​តែ​​ធ្វើបាន​ពិន្ទុ​៣៦២​ពិន្ទុ សម្រាប់​​​សិស្ស​ចំណេះ​ទូទៅ​ និង​​​៣១២​ពិន្ទុ ​​សម្រាប់ស្វៃ​​រិន ឬ​​​បំពេញ​វិជ្ជា​ ហើយ​លទ្ធ​ផល​ប្រឡង​នឹង​​ប្រកាស​នៅថ្ងៃទី​​១៩ សីហា​២០១១ សម្រាប់ខេត្ត​កណ្តាល និង​រាជធានីភ្នំពេញ ។ សម្រាប់​ខេត្ត​-ក្រុង​​នានា​នឹង​ប្រកាស​នៅថ្ងៃទី​២០ សីហា​ ​២០១១​។

លោកអ៊ូ អេង ​បានបន្ត​ថា ក្រសួងអប់រំ​សូម​ជម្រាប​​ដល់មាតា បិតា​សិស្ស​​​ថា នៅពេល​ប្រឡង​​មាន​ជនឆ្លៀត​ឱកាស​​​អះអាង​ថា ​​មានវិញ្ញា​សា​​​ប្រឡង​ធ្លាយ​​​ ឬ​ឯកសារ​​ថត​ចម្លង​នោះគ្មាន​នោះទេ​ ប៉ុន្តែ​​អ្វីដែល​​សំខាន់​នោះ គឺយើង​​ព្រួយ​បារម្ភ​ចំពោះ​សិស្សានុសិស្ស​ដែលមាន​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​អ៊ីនធើរណេត​ទៅវិញ​ទេ​។ ​សិស្សជា​បេក្ខ​ជន​ត្រូវរៀបចំ​ខ្លួនទៅ​តាម​ការណែនាំ​របស់​ក្រសួង​ក្នុង​​ពេល​ចូលរួម​ប្រឡង​ ​កុំជឿ​តាម​ការ​ឃោសនា​​របស់​ជន​​ទាំង​នោះ​​៕​ 

 

ពីគេហទំព៍រកោះសន្តិភាព​​​

No comments:

Post a Comment

yes