សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011


អ្នកលក់ម៉ូតូសងថ្លៃជំងឺចិត្ត ១,៥០០ដុល្លាព្រោះវាយ
អ្នកទិញម៉ូតូរយៈក្បាល


 ភ្នំពេញ: បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​អ្នកលក់​ម៉ូតូ​នៅ​ឃ្លាំង​រំសេវ យក​ម៉ា​ឡា​វ៉េ​ន វាយ​ក្បាល​រយះ​ហូរឈាម​ស្រោច​ខ្លួន កាលពី​ថ្ងៃទី​២៦​កក្កដា ឆ្នាំ​២០១១ ត្រូវបាន​អ្នកលក់​ម៉ូតូ សងជំងឺចិត្ត​ចំនួន ១.៥០០ ដុល្លារ ដើម្បី​បញ្ចប់រឿង​។ ការព្រមព្រៀង​សង​ថ្លៃ​ជំងឺ​ចិត្ត និង​ស្នាមរបួស ទៅ​ឲ្យ​ជនរងគ្រោះ ដែលជា​អ្នកទិញ​ម៉ូតូ​នោះ គឺធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧​កក្កដា ឆ្នាំ​២០១១ តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​។


  ​ករណី​អំពើ​ហឹ​ង្សា ដែល​បង្កដោយ​អ្នកលក់​ម៉ូតូ វាយ​លើ​អ្នកទិញ​ម៉ូតូ នៅ​កន្លែង​លក់​ម៉ូតូ​ឃ្លាំង​រំសេវ ក្នុង​រាជធានី​ភ្នំពេញ បាន​កើតមានឡើង​កាលពី​ម៉ោង ១១ និង ៤០ នាទី ថ្ងៃទី ២៦ កក្កដា ឆ្នាំ​២០១១ នៅ​ឃ្លាំង​លក់​ម៉ូតូ​លេខ​១៤ ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​
 
 ហេតុការណ៍​នោះ កើតឡើង​ដោយសារតែ​បុរស​ចំណាស់​ម្នាក់ បាន​ចូល​តថ្លៃ​ទិញ​ម៉ូតូ ១ គ្រឿង ពី​ក្នុង​ឃ្លាំង​នោះ ហើយ​និយាយ​ថ្លៃ​គ្នា​ត្រូវ​ហើយ បែរជា​មិន​ព្រមយក​វិញ​។     ​
 
 បុរសរងគ្រោះ​ឈ្មោះ សុង ហេង អាយុ ជាង ៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ១២ B ផ្លូវ ៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក បាន​រងរបួស​ក្បាល​រយះ​ហូរឈាម​ស្រោច​ខ្លួន​។​
 
 ចំណែក​ជនបង្ក​ឈ្មោះ ចេង វណ្ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​អ្នកលក់​ម៉ូតូ​ក្នុង​ឃ្លាំង​ខាងលើ ស្នាក់​នៅក្នុង​ឃ្លាំង​ខាងលើ​ផងដែរ​។ ជន​នោះ ត្រូវ​សមត្ថកិច្ច​ប៉ូលិស ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​។​
 
  ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ បុរសរងគ្រោះ​បាន​ចូលទៅ​ទិញ​ម៉ូតូ ក្នុង​ឃ្លាំង​លក់​ម៉ូតូ​កើតហេតុ​ខាងលើ ដោយបាន​ដើរ​រើស​ម៉ូតូ​រហូត​ពេញចិត្ត​ម៉ូតូ ១ គ្រឿង​ម៉ាក HONDA CUB C90 ពណ៌​ទឹក​ប៉ិច ហើយ​ក៏បាន​និយាយ​តថ្លៃ​គ្នា ក្នុង​តំលៃ ១១៣០ ដុល្លារ ។ ការនិយាយ​ថ្លៃ​គ្នា​ត្រូវរ៉ូវ​ហើយ​នោះ អ្នកលក់​ម៉ូតូ ក៏បាន​បណ្តើរ​ម៉ូតូ​នោះ​ចេញមកក្រៅ តែ​មិនទាន់​ទូទាត់​លក់​នៅឡើយ​ទេ​។ 
 
 នៅពេល​បណ្តើរ​ម៉ូតូ​មកដល់​មុខ​ឃ្លាំង​ជនរងគ្រោះ ក៏បាន​ក្រ​វែ​រ​ភ្នែក​ឃើញ​ម៉ូតូ​នោះ មាន​ស្នាម​បាញ់ថ្នាំ​ថ្មី នៅជាប់​កាទែរ​ម៉ូតូ ទើប​ជនរងគ្រោះ​ប្តូរ​ចិត្ត​មិន​ទិញ​ម៉ូតូ​នោះ​វិញ​។ ការប្តូរ​ចិត្ត​នេះ បានធ្វើ​ឲ្យ​ជនបង្ក​ទ្រាំ​មិនបាន​ទាញយក​ម៉ា​ឡា​វ៉េ​ន​ម៉ូតូ វាយ​ក្បាល​ជនរងគ្រោះ​រយះ​ហូរឈាម​ជោគ​ខ្លួន​តែម្តង​៕
 
 
 BY: CEN

No comments:

Post a Comment

yes