ជនទំនើងកូនមន្ត្រីថ្នាក់ធំបាញ់បោះ សេរីបង្កការ
ភ័យខ្លាចនៅមុខក្លឹបកម្សាន្តមួយ
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធមួយប្រាវបានលាន់កក្រើកឡើងនៅមុខក្លឹបកម្សាន្តឌីស្កូ មួយកន្លែង មានទីតាំងស្ថិតនៅតាមបណ្តោយវិថីលេខ៣១០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន កាលពីវេលាម៉ោង២និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២៧ កក្កដា ២០១១ ។ ស្នូរផ្ទុះអាវុធនេះមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ដោយសារខ្មាន់កាំភ្លើងបាញ់រះឡើងលើ ហើយជិះរថយន្តទំនើបគេចខ្លួនបាត់អស់តែម្តង មិនមានសមត្ថកិច្ចណាហ៊ានក្អក ឬដេញតាមចាប់នោះឡើយ។
តាមប្រភពព័ត៌មានឱ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនៅមុខក្លឹបកម្សាន្តខាងលើគឺបណ្តាលមកពីក្រុមជនទំនើងជាកូនចៅរបស់មន្ត្រីមានយសស័ក្តិធំៗក្នុងសង្គម២ក្រុមផ្សេងគ្នា ចូលទៅផឹកស៊ីរាំរែកក្នុងក្លឹបឌីស្កូនោះ ហើយ បង្កទំនាស់គ្នានៅពេលស្រវឹងស្រា រួចភាគីទាំងពីរបានចេញមកក្រៅក្លឹប បន្ទាប់មកប្រទូស្តរ៉ាយគ្នារហូតផ្ទុះអាវុធឡើងលើមួយប្រាវ ទើបបែកហ្វូងគ្នាទៅអស់។ សមត្ថកិច្ចមូលដ្ឋានក៏ស្គាល់អត្តសញ្ញាណក្រុមជនទំនើងដែលបង្កសកម្មភាពបាញ់បោះសេរីខាងលើនោះដែរ តែគេមិនដឹងថា សមត្ថកិច្ចហ៊ានចាត់ការចាប់ខ្លួនជនទំនើងទាំងនោះ ឬយ៉ាងណាទេ ដោយសារតែខ្មាន់កាំភ្លើងជាកូនចៅរបស់មេកោយថ្នាក់លើ ៕
No comments:
Post a Comment
yes